Home > ព័ត៌មានក្នុងប្រទេស > ប៉េអឹម​​​​៧​នាក់​ផឹកស៊ី​​ស្រវឹង​​ប្រព្រឹត្ត​ហិង្សា​​​​​ត្រូវ​ចាប់​ដាក់​​​ទ្រុង​​​៤នាក់ និង​​​៣​នាក់​ដក​ចេញ​

ប៉េអឹម​​​​៧​នាក់​ផឹកស៊ី​​ស្រវឹង​​ប្រព្រឹត្ត​ហិង្សា​​​​​ត្រូវ​ចាប់​ដាក់​​​ទ្រុង​​​៤នាក់ និង​​​៣​នាក់​ដក​ចេញ​

ខេត្តស្ទឹង​ត្រែង​​​​​ ៖ ​មន្ត្រីប៉េអឹម​​ចំនួន​៧​​នាក់​ត្រូវបាន​លោកមេបញ្ជាការ​​​កង​រាជអាវុធហត្ថ​​ ​​ខេត្ត​ដាក់​​ទោស​ឱ្យ​​ជាប់ឃុំឃាំង​​​ចំនួន​៤​នាក់ រង់​ចាំ​​​​ចាត់ការ​តាមផ្លូវ​​​​ច្បា​ប់ និង​ដកចេញ​ពីខេត្តចំនួន​​៣នាក់ ​​ក្រោយពីរកឃើញ​​​​ថា បង្ក​​​ហិង្សា​​​លើ​ប្រជា​ពលរដ្ឋ​​​ និងលោក​មេ​បញ្ជា​ការ​​​រង​យោធា​ស្រុក​​​ ព្រមទាំង​​ប្រើប្រាស់​​អាវុធ​បាញ់​គំរាម​​ប្រជា​ពលរដ្ឋ​​​​ណាដែល​ចូល​ឃាត់​ ខណៈ​​ពួកខ្លួន​​កំពុង​វាយ​​​ដំច្រំធាក់​​លើប្រជា​ពលរដ្ឋ​​​​កាលពីវេលាម៉ោង​​ ​​១៩​និង​​៣០នាទី​ថ្ងៃទី​​​១៦ តុុលា ​២០១១​កន្លងទៅ​នេះ​។

លោក​ឱ បូរិន្ទ ​​មេបញ្ជាការ​​​​កង​រាជអាវុធ​ហត្ថ​​​ខេត្តស្ទឹង​​​​​ត្រែង​បាន​បញ្ជាក់​​ឱ្យ ​កោះសន្តិភាព​​​ដឹង​នៅ​ព្រឹកថ្ងៃទី​​១៨ តុលា នេះ ថា ចំពោះ​​មន្ត្រី​ដែល​​ប្រព្រឹត្ត​​​ខុស​​ពាលា​កោង​កាច​ទៅលើ​​​​ប្រជា​ពលរដ្ឋ​ ​​ លោក​មិន​អនុគ្រោះ​​​​ឡើយ ព្រោះ​លោក​មេ​បញ្ជាការ​​​កង​រាជ​អាវុធហត្ថ​​​លើផ្ទៃ​ប្រទេស ​​​បានមាន​ប្រសាសន៍​​​​ដាស់​តឿន​​​​​ជារឿយៗ​ថា ​ឱ្យ​មន្ត្រីប្រដាប់​អាវុធ​ត្រូវ​ចេះ​គោរព​​​ និងមាន​​សុជីវ​ធម៌​​ចំពោះប្រជាពលរដ្ឋ​​ ព្រោះយើង​​​​មានកាតព្វ​កិច្ច​​បម្រើ​​ប្រជាពលរដ្ឋ​​​​មិន​មែន​​គាបសង្កត់​​​ ​​ប្រជា​ពលរដ្ឋនោះ​ទេ​។ លោក​​បន្ត​ថា ​​​ពេលនេះ​អ្នក​ដែល​​​​បង្កបញ្ហា​​​​ចំនួន​​៤នាក់ ​​​ត្រូវឃុំខ្លួន​​​ក្នុង​មន្ទីរ​ឃុំឃាំង​​របស់ទីបញ្ជា​ការ​​​កង​ រាជអាវុធហត្ថ​​​​​ខេត្ត និង​​​៣នាក់ទៀត​​​ត្រូវដក​​ចេញ​ពី​​​ខេត្ត​​។

ក្រុម​គ្រួសារ​​រងគ្រោះ​​​ដោយសារ​មន្ត្រី​​​ប៉េ​អឹម​​ ​​​អាវ៉ា​សែ​វាយដំប្រើ​កណ្តាប់ដៃ​​ និងជើង​​​ព្រមទាំង​​​បាញ់កាំភ្លើង​​​​​គំរាម​​​នោះ​​បាន​ឱ្យ​ដឹង​ថា បច្ចុ​ប្បន្ន​​​ពួកគាត់​​កំពុង​ដាក់​ពាក្យ​​បណ្តឹង​​​ទៅកាន់​​ស្នង​ការនគរ​ បាល​ខេត្ត និង​​តុលាការ​ ដើម្បី​​​​ឱ្យ​ចាត់​ការ​​​​ផ្តន្ទាទោស​​​​ពួកប៉េអឹម​​ជម្លើយ​​​ទាំង​​​អស់​ ឱ្យ​​​​ខ្លាំងក្លា និង​​ខាង​តែ​បាន​​។​ មហាជន​​​​នៅ​ខេត្ត​​​​ស្ទឹង​ត្រែង​​​បានធ្វើការ​រិះគន់​ថា ​នេះជា​មេរៀន​​​សម្រាប់​​សង្គមជាតិ​មួយដែល​​មិនត្រូវ​ជ្រើសរើស​​​មន្ត្រីប៉េ ​អឹម​ ​ខ្វះការ​​យល់​ដឹង​​​ ចំណេះ​​​ដឹង ​​សេចក្តីថ្លៃថ្នូរ និង​គុណធម៌​ឡើយ ​​ហើយ​​​សូម​ដាក់​​​​ទោស​ឱ្យខ្លាំង​ក្លា​​​​សម្រាប់​​​មន្ត្រី​​​​ប៉េអឹម​​ កោង​កាច​​ធ្វើបាប​ប្រជា​ពល​រដ្ឋ​​បែបនេះ ។ ​ប៉ុន្តែ​ទោះជាយ៉ាង​ណាក៏​ដោយ​​​មេ​បញ្ជា​ការ​ប៉េអឹម​​មិនចង់​ឱ្យ​មាន​​​ មន្ត្រី​​បែបនេះ​​នៅ​ក្នុង​​​​អង្គភាពឡើយ​។

លោកស៊ីន ស៊ីនឿន ​​មេបញ្ជាការ​​រង​យោធា​​ផ្នែក​សឹក​រង​ស្រុក​ថាឡាបរិវ៉ាត់ បាន​ឱ្យដឹង​នៅ​ព្រឹក​នេះ​ (ទី​១៨ ​តុលា) ​​​ដែរ​ថា ​លោកបាន​រៀប​ចំឯកសារ​​ដើម្បី​ប្តឹង​ទៅ​តុលាការ​​ខេត្ត និង​​ទីបញ្ជាការ​​​តំបន់​​​ប្រតិ​បត្តិ​​​ការសឹក​រង​ខេត្ត ​​​តែ​លោក​មេ​បញ្ជា​ការ​​​​របស់​លោក​បាន​សម្រប​សម្រួល​​​ សុំ​ឱ្យ​​មន្ត្រីប៉េ​អឹម​​​​ដែលចាប់​​​​វាយ​ទាំង​​នោះ​ មក​​សុំ​ទោស​​​​លោក​ហើយ​​​​លោក​ក៏​​បាន​យល់​​ព្រម​​​ដែរ​តែ​​លោក​ទាម​ទារ​ ឱ្យ​បង​់ថ្លៃខូច​ខាត​​​​​​កិត្តិយស​ចំនួន​២លាន​រៀល ​ទើបលោក​យល់​ព្រមបញ្ចប់​បញ្ហា​​​ទាំងនោះ​​។

អ្នកច្បាប់​​​និយាយ​ថា ​ការប្រើហិង្សា​​បង្កស្នាម​របួស ​ដោយមាន​កាំភ្លើង​​​​គំរាមកំហែង​​ដូចជា​​​មន្ត្រី​​ប៉េអឹម​​​​៧​នាក់​ខាងលើ​ ​​​គឺជាបទល្មើស​​ព្រហ្មទណ្ឌ​​ បើទោះ​ជា​​យល់ព្រម​​​​សុំ​​​ទោសជន​​​រងគ្រោះ​​​នៅទី កន្លែង​​ណាមួយ ​ឬសង​​ប្រាក់​​​​ លុប​​លាង​​កំហុស​​យ៉ាង​​​​​ណាក៏ដោយ ​វាគ្រាន់តែ​​​ជា​សំណង​​​​ជួសជុល​​កិត្តិយស​​​​តែប៉ុណ្ណោះ​ បណ្តឹង​អាជ្ញា​​​​​​នៅ​តែត្រូវផ្តន្ទា​ទោស​​​​​ជាធរ​មាន​ ដូច្នេះត្រូវ​ផ្តន្ទាទោស​​ពួក​​​ប៉េអឹម​​ជួ​ជាតិ​​ទាំងនោះ ​ទៅតាមច្បាប់​​យោធា និង​​ព្រហ្ម​ទណ្ឌ ៕

Prepare by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: