Home > ព័ត៌មានក្នុងប្រទេស > ផ្លូវនៅជុំ​វិញ​​សាលា​ទួល​ស្វាយ​ព្រៃ​ត្រូវ​​ឈ្មួញ​យក​​ធ្វើ​​ចំណត​រថយន្ត​

ផ្លូវនៅជុំ​វិញ​​សាលា​ទួល​ស្វាយ​ព្រៃ​ត្រូវ​​ឈ្មួញ​យក​​ធ្វើ​​ចំណត​រថយន្ត​

រាជធានីភ្នំពេញ​​ ៖ ​ផ្លូវ​ចំនួន​៣​ខ្សែ​ជុំ​វិញ​សាលា​​​បឋម​សិក្សា​ទួល​ស្វាយ​ព្រៃ​ និង​​វិទ្យា​ល័យ​​ទួល​ស្វាយ​ព្រៃស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២ ខណ្ឌ​ចំ​ការ​មន​​ត្រូវ​​ឈ្មួញ​រក​ស៊ី​ផ្ញើ​រថយន្ត និង​ឈ្មួញ​រក​ស៊ី​ដឹក​​ជញ្ជូន​ទំនិញ​ពី​បណ្តា​ខេត្ត​នានា រំ​លោភ​យក​​​ធ្វើ​​កន្លែង​ឈប់​ចត​យ៉ាង​​​អនា​ធិប​តេយ្យ​បំ​ផុត​ ដោយ​​ពុំ​ឃើញ​​មាន​អាជ្ញា​ធរ​ ឬ​សមត្ថ​កិច្ច​ជំនាញ​ណា​មួយ​​​​អើ​ពើ​ឡើយ។

លោក​គ្រូ អ្នក​គ្រូ​​ ក៏​ដូច​ជា​​​សិស្សា​នុសិស្ស​​​បាន​សំណូម​ពរ​​តាម​រយៈ​កោះ​សន្តិ​ភាព​សុំ​ឱ្យ ​លោក​ឡូ​យុយ អភិ​បាល​ខណ្ឌ​ចំ​ការ​មន​ និង​លោក​កែប​ ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ​ ​ចាត់​​មន្ត្រី​ទៅ​ពិនិត្យ​មើល​កំណាត់​ផ្លូវ​ទាំង​បី​ខ្សែ​ក្នុងសង្កាត់​ទួល ​ស្វាយ​ព្រៃ​ទី​២​ គឺ​ផ្លូវ​លេខ​៣៧៤,​៣៤៨ និង​ផ្លូវ​លេខ​២០៣ ដែល​ពេល​​នេះ​ក្លាយ​ជា​ផ្លូវ​កម្ម​សិទ្ធិ​ផ្តាច់​មុខ​របស់​ពួក​ឈ្មួញ​​យក​ ធ្វើ​ជា​ចំណត​រថយន្ត​យ៉ាង​អនា​ធិប​តេយ្យ​បំ​ផុត​។

ក្រុម​យុវ​​សិស្ស​ក៏​ដូច​ជា​មាតា បិតាសិស្ស​​​​​ត្អូញ​ត្អែ​រ​ថា បើ​មិ​ន​មាន​វិធាន​ការ​​​​ទេ ​​ធ្វើ​ឱ្យ​សិស្ស​​​រៀន​មិន​ចូល​ព្រោះ​រថយន្ត​ទាំង​នោះ​ឈប់​ដាក់​សម្ភារ​​ ផ្សេងៗ​លាន់​ទ្រ​ហឹង​រំ​ខាន​ដល់​​សិស្ស​​ ដែល​កំពុង​រៀន​ត្រូវ​ការ​ស្ងាត់​ស្ងៀម​។ ការ​រំ​ខាន​នេះ​ស្ទើរ​តែ​ពេញ​ម៉ោង​សិក្សា​។

ជួប​ជា​មួយ​​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​ក្រុម​ ម្ចាស់​រថយន្ត​ផ្ទុក​សំ​ពីង​សំពោង​​​នោះ និយាយ​ថា ​ពួក​គេ​ឈប់​ចត​រថយន្ត​​​លើ​ដង​ផ្លូវ​បាន​ គឺ​ដោយ​មាន​ការ​អនុញ្ញា​ត តែ​មិន​មាន​លាយ​លក្ខ​​ជា​អក្សរ​ពី​អាជ្ញា​ធរ​​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២ និង​នគរ​បាល​ប៉ុស្តិ៍​​ទួល​ស្វាយ​ព្រៃ​ទី​២ ​ដោយ​ត្រូវ​​បង់​ប្រាក់​​ឱ្យ​​ហូរ​ហែ។

គេ​សង្ឃឹម​ថា លោក​កែប​ ជុតិ​មា អភិបាល​រាជ​ធានី​ភ្នំពេញ និង​លោក​ឡូ​ យុយ អភិបាល​​​ខណ្ឌ​ចំ​ការ​មន​ ​នឹង​ចាត់​វិធាន​ការ​លុប​បំ​បាត់​ចំណត​រថយន្ត​អនា​ធិប​តេយ្យ​នោះ​​​មិន​ខាន​ ​ឡើយ​។ កោះ​សន្តិ​ភាព​នឹង​​តាម​ដាន​ត​ទៅ​ទៀត​ចំពោះ​ចំណាត់​ការ​​​ណា​មួយ​របស់​​ អាជ្ញា​​ធរ​ក៏​ដូច​ជា​សមត្ថ​កិច្ច​ ដើម្បី​​ជួយ​ដល់​គ្រឹះ​ស្ថាន​សិក្សា​ទាំង​នោះ​ និង​ស្តារ​ស្ថាន​ភាព​ផ្លូវ​នេះ​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ​៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: