Home > ព័ត៌មានអន្តរជាតិ > ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​​កើត​ឡើង​​ថ្ងៃទី ​18 តុលា

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​​កើត​ឡើង​​ថ្ងៃទី ​18 តុលា

*ឆ្នាំ១៩៣៦
-អាដុល​ ហ៊ីទ្លែរ បាន​ប្រកាស​​ផែន​ការ​សេដ្ឋ​កិច្ច​​រយៈ​កាល​៤​ឆ្នាំ​ដល់​ប្រជាពលរដ្ឋអាល្លឺ​ ម៉ង់។ ផែន​​ការ​​នេះ​បាន​និយាយ​លំអិត​​ពី​ការកសាង​​កម្លាំង​យោធា​សម្រាប់​ឆ្នាំ​ ១៩៣៦ ដល់​ឆ្នាំ​១៩៤០។
*ឆ្នាំ១៩៩១
-អាស៊ែ​បៃហ្សង់ ប្រកាស​ឯក​រាជ្យ​ពី​សហ​ភាព​សូវៀត ។
*ឆ្នាំ២០០៣
-សង្គ្រាម ​​ឧស្ម័ន​នៅបូលី​វី ៖ ប្រធានា​ធិបតី​បូលីវី ហ្គន់​ហ្សា​ឡូ សាន់​ឆែស ត្រូវ​បាន​បង្ខំ​​ឱ្យ​លា​លែង​ចេញ​ពី​តំណែង​ ហើយ​និរទេស​ឱ្យ​ទៅ​រស់​នៅ​បរទេស។
*ឆ្នាំ២០០៧
-ការ​ផ្ទុះ​​គ្រាប់​បែក ​ក្នុង​ទីក្រុង​​ការ៉ាជី ៖ ការ​វាយ​ប្រហារ​គ្រាប់​​បែក​អត្ត​ឃាត​​ទៅ​លើ​ក្បួន​រថយន្ត​​អតីត​នាយក​រដ្ឋ​ មន្ត្រី​​ប៉ាគីស្ថាន លោក​ស្រី​បេណា​ហ្សៀរ ប៊ូតូ បាន​សម្លាប់​មនុស្ស​១៣៩​នាក់ និង​៤៥០​នាក់ផ្សេងទៀតរងរបួស ។ ​ចំណែក​​ឯ​លោកស្រី ប៊ូតូ មិន​បាន​រង​របួស​​នៅ​ក្នុង​ឧបទ្ទ​វហេតុ​នោះទេ ។
*ឆ្នាំ២០០៨
-ប្រធានា ​ធិបតី​​សហ​រដ្ឋ​អាមេរិក​ ​លោកចច​ដាប់​ប៊ល យូប៊ូស ជួប​ជា​មួយ​ប្រធានា​ធិបតី​បារាំង នីកូ​ឡាស់ សាកូហ្ស៊ី រួម​ជា​មួយ​នឹង​​លោក​ចូសេ ម៉ានូ​អ៊ែល​បារ៉ូ​សូ ប្រធាន​គណៈ​​កម្មាធិការ​អឺរ៉ុប​ក្នុង​កិច្ច​ប្រជុំ​មេ​ដឹក​នាំ​កំពូលៗ​​លើ​ ពិភព​លោក​ ដើម្បី​ពិភាក្សា​​គ្នា​ពី​បញ្ហា​វិបត្តិ​សេដ្ឋ​កិច្ច​បច្ចុ​ប្បន្ន​។
*ឆ្នាំ២០០៩
-ទូក ​​ដឹក​កម្ម​ករ​​អន្តោ​ប្រវេសន៍​​៧៦​នាក់ ​ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​​ទៅ​កាន់​ប្រទេស​កាណា​ដា ​ត្រូវ​បាន​ចាប់​​ដោយ​កង​ទាហាន​​ម៉ារីន កាណា​ដា នៅ​ភាគខាង​លិច​ឆ្នេរ​មហា​សមុទ្រ​​ប៉ាស៊ីហ្វិក ។
*ឆ្នាំ២០១០
-រដ្ឋា​ ភិបាល​​យោធា​ភូមា​បាន​​ហាម​ឃាត់​​រាល់​ប្រព័ន្ធ​​ព័ត៌​មាន​បរទេស​​​​ និង​អ្នក​សង្កេត​ការណ៍​​អន្តរ​ជាតិ​ទាំងអស់មិន​ឱ្យ​​ចូលយកព័ត៌​មាន​ និង​សង្កេត​ការ​ណ៍​ក្នុងការ​បោះ​ឆ្នោត​​​ជាតិ​នៅ​ខែ​វិចិ្ឆកា។
-អ្នក​ ស្រាវជ្រាវ​មួយ​ក្រុម​បាន​រក​ឃើញ​ថ្ម​ប៉ប្រះ​ទឹក​១ ផ្ទាំង​ធំ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។ ថ្ម​ប៉ប្រះ​ទឹក​នេះ​មានប្រវែង​ចន្លោះ​​ពី​៣០​ទៅ​៤០​​គីឡូ​ម៉ែត្រ លាតសន្ធឹងទៅ​ដល់​ឆ្នេរ​សមុទ្រ​​រប​ស់​តែល​អាវីវ៕

Prepare by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: