Home > ព័ត៌មានអន្តរជាតិ > សភាពការ​ទឹក​​​ជំនន់​នៅ​ថៃ​​ ៖ ​ក្រុង​បាងកក​​គេច​ផុត​​តែ​​តំបន់​​ឧស្សាហកម្ម​​​ចំនួន៥​ជន់​​លិច​​​នៅ​​អយុធ្យា

សភាពការ​ទឹក​​​ជំនន់​នៅ​ថៃ​​ ៖ ​ក្រុង​បាងកក​​គេច​ផុត​​តែ​​តំបន់​​ឧស្សាហកម្ម​​​ចំនួន៥​ជន់​​លិច​​​នៅ​​អយុធ្យា

រដ្ឋធានី​បាងកក​គេច​ផុត​​ពី​គ្រោះ​ភ័យ

ទីភ្នាក់ងារ​ការពារ​ទឹកជំនន់និ​យាយថា ​ទីក្រុង​បាងកក​មានសុវត្ថិភាព​ពីការភ័យខ្លាច​​ដោយ​ទឹក​ជំនន់​ ហើយ​​ដោយ​​ទឹក​បានហូរ​ស្រកចេញ​នៅ​ភាគខាង​ជើងទីក្រុង។​
នាយកដ្ឋាន​ ធារាសាស្ត្រ​និយាយថា​ តំបន់​ទំនាប​មួយចំនួន​ដែលនៅ​ភាគខាង​កើត​​រាជ​ធានី​​ដែលនៅ​ពីក្រៅរង្វង់​ ការពារទឹក​ជំនន់​ប្រហែល​​ជានឹងកើន​ឡើងកំពស់ទឹក ​ប៉ុន្តែ​ទឹក​​ជំនន់​ត្រូវ​គេ​គ្រប់គ្រង​បាន​ហើយ​។​

សង្កាត់ដែល​ទទួលរងការ​ប៉ះពាល់មាន​សង្កាត់ ​Klong Sam Wa ​សង្កាត់ ​Min Buri ​និងសង្កាត់​ Nong Chok ​។ ប៉ុន្តែតំបន់​ផ្សេង​ទៀតក្នុងទីក្រុងបាងកក ​ប្រជាជន​អាច​​សម្រាក​ដោយ​សុខស្រួល​ ហើយ​ដែល​​មុន​​នេះ​បាន​ក្លាយ​ជា​ការ​​ចលាចល​​មួយ​រហូត​​មនុស្ស​​ទិញ​ស្បៀង​​ ស្តុកទុក ។

ទំហំទឹក​ដ៏ច្រើនស​ម្បើមដែលហូរ​ចេញពីបណ្តា​ខេត្តនានា​ បានហូរកាត់​ទីក្រុងបាងកក ​មុន​នឹង​ហូរចាក់​ទៅកាន់សមុទ្រ ​។ នេះបើតាម​​សម្តី​របស់លោក​រដ្ឋមន្ត្រីកិច្ច​​សហប្រតិបត្តិការ ​និង​កសិកម្ម Theera Wongsamut ។​

គាត់និយាយថា​ នាយកដ្ឋានធារាសាស្រ្តបាន​ព្យាករថា​ ទឹកជំនន់​ នឹងជន់លិចដល់​ទីក្រុង​បាងកក​នៅចុងសប្តាហ៍មុន។​ ដូចគ្នានោះដែរកំរិតទឹកទន្លេចៅប្រាយ៉ា កើនឡើងដល់២,២៩ម៉ែត្រ ​ទាបជាងកំពស់ស្ពាន ​អនុស្សាវរីយ៍តែមួយសង្ទីម៉ែត្រ​។ ​​នេះបើ​តាម​ការព្យាកររបស់នាយកដ្ឋាន​ធារា​សាស្ត្រ ។ ពេល​នេះទឹក​ជំនន់នៅក្នុងបណ្តាខេត្ត​​ផ្សេងមាន​ស្ថិរ​ភាព​និងស្រកចុះវិញ។

លោក Theera ​និយាយថា ​«ខ្ញុំអាចអះអាង​ធានាថា​ ទឹកជំនន់ដ៏ច្រើនលើសលប់បាន​ឆ្លងផុត​នៅ​ពីក្រោយខ្នង់យើងហើយ។ ​ទន្លេចៅប្រាយ៉ា នឹងមិនអាច​បំបែកទម្លុះ​ទំនប់ការពារ​ទឹកជំនន់ចូលទីក្រុង​បាងកកបានឡើយ»​។

លោក Yongsak Kongmak​ ជាបុគ្គលិក​ ឧតុនិយមទីក្រុងបាងកកនិយាយថា​ ទឹកជំនន់​នៅក្នុងតំបន់​ការពារទឹកជំនន់ទីក្រុង​បាងកក​ដោយសារទឹកភ្លៀង។
ទីក្រុងបាងកកមាន​ច្រកទ្វារទឹកដ៏ច្រើនដើម្បី​ គ្រប់គ្រងទឹកស្រក​និងទឹកហូរក្នុង​អំឡុងពេលទឹកនៅ​ឡើងចុះមិនទាន់ច្បាស់លាស់។
ទំនប់ការពារទឹកជំនន់ ​ដែលមានប្រវែល៦គីឡូម៉ែត្រ​តាមបណ្តោយផ្លូវ​ khlong hok wa sailang​ ​ដែលជាទំនប់ការពារដ៏សំខាន់បំផុត​​សម្រាប់ភាគ​ខាងជើងក្រុងបាងកក​ដែលមាន​​ សង្កាត់ ​Don Muang ​សង្កាត់ Sai Mai​ ក៏​ត្រូវ​បាន​​សាងសង់ដែរ។

មានរបាយការណ៍ថា ​សង្កាត់នៅភាគខាង​ជើង ​និងភាគខាងកើតនៃទីក្រុងបាង​កក​​ដែលគ្មានការការពារពីការ​កើន​ឡើងនៃទឹកជំនន់ពី ​ខេត្ត​អយុធ្យាបានត្រូវទឹកជន់​លិចចូលក្នុងសហគមន៍​នានា ​និងសង្កាត់ឧស្សាហកម្មមួយចំនួនរួចទៅ​ហើយ។

លោកប្រធានធារាសាស្ត្រ​Chalit Dam-rongsak ​និយាយកាលពីថ្ងៃអាទិត្យទី ១៦ តុលា ថា​ ​ស្ថានការណ៍ដ៏អាក្រក់បានឆ្លងផុតហើយ។  ប៉ុន្តែគាត់ក៏បានដាស់តឿនដែរថា បើទោះ​ជា​ទឹក​ត្រូវបានបង្ហូរចូលសមុទ្រក្តី ​តែទឹក ក៏នៅ​មិនទាន់​បាត់​ទាំងស្រុងនៅឡើយពីព្រោះថា​​ ទឹក​ជំនន់​ដែល​នៅពាសពេញខេត្តជុំវិញ​ទីក្រុងបាងកក​បាន​ ហូរយឺតចូលទន្លេចៅប្រាយ៉ា ។

នាយកដ្ឋានធារាសាស្ត្របានដាក់​ ម៉ាស៊ីនបូមទឹកនៅតាមច្រកទ្វារបង្ហូរទឹកក្នុងតំបន់​ Chulalong​ ដែលជាចំណុចមួយសំខាន់ក្នុងការ ជួយគ្រប់​គ្រង់​ទឹក។​ លោក Chalit បន្តថា ​​ទឹកនឹងឡើងចុះ​ខ្លាំង​ទៀត​នៅ​ជិតដំណាច់ខែនេះ។ ​​គាត់បានអំពាវនាវ​ ​ឱ្យប្រជាពលរដ្ឋកុំដកបាវខ្សាច់ចេញ​​ ព្រោះ​ការធ្វើបែបនេះ​ និងធ្វើឱ្យលិចលង់ដល់​អ្នក​ជិត​​​ខាងនៅតំបន់ផ្សេង។

កម្រិតទឹកហូររបស់​ទន្លេចៅប្រាយ៉ាមានលំនឹង ​ហើយលោករដ្ឋមន្ត្រីក្រសួង​កសិកម្ម​និយាយ​ថា ​ទឹកទន្លេចៅប្រាយ៉ាត្រង់ខេត្ត​ Sing Buri​ និង Ang Thong ​និងខេត្ត​អយុធ្យា​​ទំនង​នឹងចាប់ផ្តើម​ស្រកនៅថ្ងៃបន្ទាប់ ។

​តំបន់​​​ឧស្សា​ហកម្ម​​​ចំនួន​៥​​នៅក្នុង​​​ខេត្ត​​អយុធ្យា​​​ត្រូវ​ជន់លិច

តំបន់ដែនដីឧស្សាហកម្មនៅក្នុងស្រុក​ Wang Noi ខេត្តអយុធ្យា ​ដែលជាទីតាំងរោងចក្រចុង​​ ក្រោយក្នុងខេត្ត​ដែលរួចផុតពី​ទឹកជំនន់នាពេលកន្លងទៅ ​ពេលនេះត្រូវលិចលង់​ដូចគ្នាដែរកាល​ពី​ថ្ងៃ​អាទិត្យ។​ តំបន់ឧស្សាហកម្មទាំង៥ក្នុង​ខេត្ត​អយុធ្យាត្រូវត្រាំក្នុងទឹក ​ដែល​ក្នុងនោះមាន​តំបន់​៤​ដែល​​លិចលង់តាំងពីយូរមក​ហើយ​មាន​ឈ្មោះ​ថា ​Saha Rattana Nakhon​ តំបន់ Bang Pa-in ​តំបន់​ Rojana ​និងតំបន់ Hi-Tech។​ តំបន់​ឧស្សា​ហ​កម្មទាំង៥​មានទឹកប្រាក់សរុបប្រហែល​​២០០ពាន់លានបាតប្រហែល​ ៦.៥០៨. ២៨៩.៧៥៩,៩៧ដុល្លារ​ ជាតម្លៃធនធាន​ដែល​បានពីការវិនិយោគ​ និងមានកម្មករ​ប្រមាណ​២សែននាក់។

ស្របពេលជាមួយគ្នានោះដែរ​ មជ្ឈមណ្ឌល​សង្គ្រោះ​ទឹកជំនន់ជាតិនៅតែមានជំនឿចិត្តថា​ តំបន់​ឧស្សាហកម្ម ​Navanakhon ក្នុង​ខេត្ត​​ Pathum Thani​ អាចគេចផុតពី​គ្រោះ​ទឹក​ជំនន់​។ ​ក្រុមកងទ័ពនិងកម្មករនៅក្នុងតំបន់ឧស្សា​ហកម្ម Navanakhon បានប្រញាប់ប្រញាល់​ក្នុង​ការច្រកបាវខ្សាច់ការពា​ទឹលជំនន់នៅភាគខាង​ជើង​ និងខាងកើតនៃតំបន់ឧស្សាហកម្មបន្ថែម​​កំពស់៥០សង់ទីម៉ែត្រទៀត​ ដើម្បីការពាររោងចក្រចំនួន​២០០ឱ្យ​គេចផុតពីទឹកជំនន់។

តំបន់ឧស្សា​ហកម្ម Navanakhon ​ត្រូវរង់​ការគំរាមកំហែងពីទឹកជំនន់​មកពីតំបន់ឧស្សាហ​កម្ម​Bang Pa-in​ ​ដែលនៅ​ចម្ងាយ​ប្រមាណ​៩​គីឡូម៉ែត្រពីគ្នា ។ លោករដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម ​Wanna-rat Charnnukul ​បាននិយាយ​ជា​មួយ​នាយក​​ប្រតិបត្តិនៃតំបន់ឧស្សា​ហកម្ម ​Navanakhon ឱ្យ ​ចាត់វិធានការ​ចំពោះស្ថានភាពទឹកជំនន់ ​និង​តាម​ដានទំនប់ទឹក។​

រដ្ឋមន្ត្រីក៏ចេញបញ្ជា​ឱ្យនាយកដ្ឋានធារាសាស្ត្រ​​​ ផ្តល់របាំងដែកចំនួន​២.៥០០បន្ទះដើម្បី​ជាកម្លាំងទប់​ទំនប់ទឹកនៅភាគខាងលិចដែល​ ជា​ផ្លូវទឹកហូរ។ ​លោកនាយកប្រតិបត្តិ​ក៏​​ស្នើឱ្យ​បង្វែរ​ទឹកហូរចូលទៅកាន់ប្រឡាយចំនួន​បី​ដែល​ នៅជុំវិញតំបន់ ​ហើយលោក​រដ្ឋមន្ត្រី​ ​នឹង​​យក​សំណើនោះទៅពិភាក្សា​ជាមួយមជ្ឈមណ្ឌល​សង្គ្រោះ​ទឹកជំនន់​ជាតិសិនដែរ។

តំបន់​ឧស្សាហកម្ម​​មួយនៅ​ថៃ​​ប្រកាស​ជម្លៀស​​​ប្រជាជន​ ​និងពលករ​​ចេញ​​ ព្រោះ​កម្រិត​​ទឹក​កំពុង​​កើន​ខ្ពស់​ជាបន្តបន្ទាប់​

មជ្ឈ​មណ្ឌល​​ជួយ​​សង្គ្រោះ​​​ជនរងគ្រោះ​​​​ពី​ទឹក​ ជំនន់​​របស់​ថៃ​​​បា​នប្រកាស​ដល់ប្រ​ជាជន​នៅ​ក្នុង​តំបនឧហ្សាហកម្ម​​ ​«ណាវ៉ា ណាក់ខន»​ ​ក្នុង​ខេត្ត​ ​ប៉ាធុម​ថានី​ និងអ្នក​នៅបរិវេណ​​ជុំវិញ​​ត្រូវ​ភៀស​​​ខ្លួន​ ព្រោះ​​ទឹកបាន​ជន់លិច​ដោយ​​កម្រិត​​ទឹក​កើន​​ខ្ពស់​ជាបន្តបន្ទាប់ ។ ​ការ​ប្រកាស​អាសន្ន​​​រួម​មាន​១-​​ស្មើ​​ដល់រោងចក្រ​​បញ្ឈប់​​ដំណើរ​​ការ​ ផលិត និងជម្លៀស​​ប្រជាជន​ចេញពី​តំបន់​ឧស្សាហកម្ម​​ ​២-​បំលាស់​​​ទីសម្ភារ​​ផ្សេងៗ​​ទៅ​ទីខ្ពស់​ ៣-​អង្គ​ភាព​​ដែលពាក់ព័ន្ធ​​ត្រូវ​​ប្រតិបត្តិ​ការ​​តាម​ផែន​ការ​ ​និងបទ​បញ្ជា​​ដែលបាន​ស្នើ​ ​៤-​ការ​ជម្លៀស​ក្នុង​ដំណាក់​កាល​ដំបូង​​ត្រូវដំណើរការ​ភ្លាមៗ​ ​នៅ​មុន​ពេល​សមត្ថកិច្ច​​​ចូលទៅ​ជួយសង្គ្រោះ​ ​៥-​ស្នើ​ដល់​​​​រោង​ចក្រ​​​ឧស្សាហកម្ម ​និងប្រជាជន​ប្រតិបត្តិ​តាម​ការ​​ប្រកាស​ឱ្យ​​បានដិតដល់ ​។

ក្រៅពី​នេះ​រដ្ឋាភិបាល​​ថែម​ទាំង​បាន​ត្រៀម​ទី​តាំង​ ស្នាក់នៅបណ្តោះអាសន្ន​​សរុប៤​កន្លែង ​​ទី១-​គឺមហាវិទ្យាល័យ​ថាម​យ៉ាសាត​ ​ទី២-នៅ​វត្ត​ធម្ម​កាយ​ ទី៣-​​ស្នាក់​ការ​ស្រុក​ធាន់ បុរី ​​និង ​ទី៤-មជ្ឈមណ្ឌល​​រាជបណ្ឌិតនៅតាម​បណ្តោយ​ផ្លូវ​​​វ៉ាត់ ​ថា​ណាក់ ។ ​ចំពោះ​​​ប្រជាជន​ដែលគ្មាន​រថយន្ត​​ផ្ទាល់ខ្លួន​ ​អាច​​ជញ្ជូនសម្ភារ​​​ចាំបាច់​របស់ខ្លួន​ធ្វើដំណើរ​​រួម​គ្នា​នៅបរិវេណ​​ ខាងមុខតំបន់ឧហ្សាកម្ម​​ណាវ៉ា​ណាក់ខន ​ដើម្បីជិះ​​​រថយន្ត​ដែលត្រៀម​​ទុក​​​ដោយ​មាន​រថយន្ត​បម្រើ​ជាច្រើន​គ្រឿង ។ ​

​តំបន់ឧស្សា​ហកម្ម​​​ណាវ៉ា​ណាក់ខន​​​មានពល​ករ​​ប្រហែល ​៣០០.០០០​នាក់​ ​រោងចក្រ​​​ជាង​២០០​កន្លែង​​​ជាការ​វិនិយោក​​រវាង​ប្រទេស​​ជប៉ុន សិង្ហបុរី ​តៃវ៉ាន់ ​និងអាមេរិក​ លោក​ស្រី​​នាយក​រដ្ឋ​មន្ត្រី​យីង​ឡាក់ ស៊ី​ណា​វ៉ាត់​ត្រា​ បាន​និយាយ​ថា ​ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​​​ ដែល​​ទឹក​បាន​​​ជន់លិច​​ចូល​តំ​បន់ ​Nava Nakorn​ ​ព្រោះ​យើង​ព្យា​យាម​កា​រ​ពារ​តំ​បន់​​ឧស្សា​ហកម្ម​នេះ​​ បាន​មួយ​រយៈ​​រួច​មកហើយ​។

លោក​​ស្រី​បន្ត​ថា ​គាត់​នឹង​រៀប​ចំ​កិច្ច​ប្រ​ជុំ​មួយ​ពី​បញ្ហា​ខូច​ខាត​​ក្នុង​តំ​បន់​​ ឧស្សា​ហកម្ម Nava Nakorn ​​និង​សម្រេច​ថា តើ​សង្កាត់​ដន​មឿង និង​សៃម៉ៃ ​ត្រូវ​រង​ផល​ប៉ះ​ពាល់​ ឬ​យ៉ាង​ណា? ​លោក​ស្រី​បញ្ជាក់​ថា​ យើង​នឹង​ព្យា​យាម​ឱ្យ​អស់​ពី​សមត្ថ​ភាព​ក្នុង​ការ​ការ​ពារ​ទី​ក្រុង​បាំង​កក ​ មិន​ឱ្យ​មានទឹក​ជំនន់ ៕

Prepare by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: