Home > ព័ត៌មានក្នុងប្រទេស > សុំផ្ទះស្នាក់មួយយប់ប្តីមិននៅថ្លើមធំសុំបេះដូងទៀតនគរបាលចាប់ខ្លួន

សុំផ្ទះស្នាក់មួយយប់ប្តីមិននៅថ្លើមធំសុំបេះដូងទៀតនគរបាលចាប់ខ្លួន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​មានករណី​ប្រទូស្ត​កេរ្តិ៍ខ្មាសមួយបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៤ តុលា នៅ​​ឃុំសូភី ស្រុកអូរជ្រៅ ដែលជន​ជាប់​ចោទ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះហេង សុគុន ហៅយ៉ាត ភេទប្រុស អាយុ៤៦ឆ្នាំ នៅ​​ឃុំសូភី ស្រុកអូរជ្រៅ។

លោកអនុសេនីយ៍ឯកសោម សុភិន អធិការ​រងនគរបាលស្រុកអូរជ្រៅបានឱ្យដឹងថា ការ​ចាប់​ខ្លួនជនជាប់ចោទឈ្មោះហេង សុគុន ហៅ យ៉ាតនេះ​ធ្វើឡើងបន្ទាប់ពីទទួលបណ្តឹង​ពីស្រី្ត​​រងគ្រោះអាយុ៣១ឆ្នាំ។ តាមបណ្តឹងបាន​រៀបរាប់ថា នៅវេលាម៉ោង៧និង៣០នាទី​យប់ថ្ងៃទី១៤​ តុលា ឆ្នាំ២០១១ ឈ្មោះហេង សុគុន ហៅ យ៉ាត បានទិញស្រាមក​ផឹក​នៅ​ផ្ទះ​របស់នាង ដែលមាន​គ្នា៥ទៅ៦នាក់ បន្ទាប់​ពីផឹក​រួចពួកគេក៏បែកគ្នាអស់​ព្រោះ​យប់​ជ្រៅ​ទៅ​ហើយ ចំណែកឈ្មោះសុគុនក៏​បាន​ដើរ​ទៅ​ដែរ​​ពេលនោះនាងកំពុងអង្គុយមើល​ទូរ​ទស្សន៍​ ឯប្តី​របស់នាងរវល់ទៅមើល​សន្ទូច​។ មួយសន្ទុះ​ក្រោយ​មក​សុគុន ​ហៅ​យ៉ាត ត្រឡប់មកផ្ទះនាង​វិញ​ក៏អង្គុយ​មើល​ទូរ​ទស្សន៍​ជាមួយគ្នា។ បន្ទាប់​មកនាងក៏ចូលដេកក្នុងមុង​ជាមួយកូនចំនួន២នាក់ ចំណែកឈ្មោះហេង សុគុន នៅមើល​បន្តតែ​ម្នាក់ឯង។

ក្រោយមក​បុរស​កំហូច​នោះ​បានធ្វើសកម្ម​ភាព​ចូលទៅ​ ក្នុងមុង​សង្រ្គប់ពីលើ​ ​ដោយ​ចាប់​ដៃ​ទាំង២របស់នាង​ផ្អឹប​ទៅនឹងក្តារ ពេលនោះ​នាង​បានអង្កុញ​ជើង​ហើយ​​ធាក់​ឈ្មោះ​សុគុន​ឱ្យ​ខ្ទាត​ចេញ។ តែមិនអស់ចិត្ត​ជនល្មោភតណ្ហា​​នោះ​ក៏​ហក់​មក​ចាប់នាងម្តងទៀតដោយ​​និយាយ​អង្វរ ​សុំ​រួម​រ័ក​តែនាង​មិន​ព្រម។ ​​​ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល​នាងក៏ស្ទុះចេញពីមុង រួច​ស្រែកឱ្យអ្នក​ជិត​ខាង​ជួយពេលនោះ​ជន​កំហូច​សុគុនហៅយ៉ាត​ ក៏រត់គេចខ្លួនបាត់ទៅ​។

លោកអធិការរងនគរបាលស្រុកអូរជ្រៅបានបន្ត​ថា ជនល្មើសឈ្មោះហេង សុគុន ត្រូវ​បាន​កម្លាំងនគរបាលប៉ុស្តិ៍​ឃុំសូភី​ស្រាវជ្រាវ​ចាប់ខ្លួន​នៅវេលាម៉ោង​ ១២​យប់នាថ្ងៃដដែល នោះ​ហើយបញ្ជូនមក​កាន់​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក។ លោកអធិការរងបាន​បញ្ជាក​់ថា ក្រោយ​ពេល​​ចាប់​ខ្លួន​ ជន​ជាប់ចោទ​បានសារភាពថា នៅ​យប់​​នោះ​ខ្លួន​ស្រវឹងស្រាខ្លាំង និងងងុយ​ដេក​ពេក​ក៏​ចូល​​​ក្នុង​មុង​ដេកពីលើនាង​បន្តិ​ចតែមិន​ទាន់បាន​ធ្វើ​ សកម្មភាព​អ្វីទេពេល​នោះ​នាង​បាន​ស្រែកឱ្យអ្នក​ជិត​ខាងជួយ ​ខ្លួនភ័យក៏​រត់ទៅ​ដេកក្នុង​ខ្ទម​ចំការ​លុះ​វេលាម៉ោង១២យប់​ សមត្ថកិច្ចចុះទៅចាប់ខ្លួន​តែ​​ម្តង។

លោកវរសេនីយ៍ត្រីឮ ចាន់ដារ៉ា នាយរង​ការិ​យា​ល័យប្រឆាំងការជួញដូរមនុស្ស និងការពារ​អនីតិ​ជនបានបញ្ជាក់​ថា ផ្អែកតាមបណ្តឹង​របស់​ជន​រង​គ្រោះ និងចម្លើយ​សារភាពរបស់​ជន​ជាប់​ចោទ​ឈ្មោះ​ហេង សុគុន ហៅយ៉ាត កម្លាំង​ជំនាញការិយាល័យបានរៀបចំសំណុំរឿង​បញ្ជូន​ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់​ការតាមផ្លូវច្បាប់៕

prepare by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: