Home > ព័ត៌មានក្នុងប្រទេស > ​មក​ផឹកស៊ី​​​លើផ្ទះគេ ពេល​​ប្តី​​​មិន​នៅ​​ប្រុង​​​សុំ​​​នែបនិត្យ​នាង​ស្រែក​​ផ្អើល​​

​មក​ផឹកស៊ី​​​លើផ្ទះគេ ពេល​​ប្តី​​​មិន​នៅ​​ប្រុង​​​សុំ​​​នែបនិត្យ​នាង​ស្រែក​​ផ្អើល​​

ក្រុងប៉ោយប៉ែត​​​​ ៖ ​មានករណី​​​ប្រទូស្ត​កេរ្តិ៍​ខ្មាស់​​មួយបានកើត​ឡើង​​កាលពីថ្ងៃទី​​​១៤ ​​តុលា ​​​២០១១ ​នៅ​ភូមិសូភី​ជើង ឃុំ​​សូភី ស្រុកអូរ​ជ្រៅ​ ដែលជន​​​​ជាប់​ចោទ​​​ឈ្មោះហេង​​​សុគុន ​ហៅយ៉ាត ​​ភេទប្រុស ​​អាយុ​​៤៦​ឆ្នាំ រស់​នៅ​​ភូមិ​-ឃុំ​​​​ខាងលើ​​ត្រូវ​​​​​បានឃាត់​​​​ខ្លួន​។

លោកអនុសេនីយ៍​​​ឯក​​សោម សុភិន ​អធិ​ការ​រង​នគរបាល​​​ស្រុកអូរជ្រៅ​ បាន​ឱ្យដឹង​​ថា ការ​ចាប់ខ្លួន​ជនជាប់​ចោទ​​​​ឈ្មោះ​​ហេង សុគុន ហៅ​​​យ៉ាត នេះគឺជា​​​​ធ្វើឡើង​​បន្ទាប់ពី​​​ទទួល​បណ្តឹង​​ពី​ស្ត្រីរងគ្រោះ​​​​អាយុ​៣១ ​ឆ្នាំ ​នៅភូមិ-​ឃុំ​ជាមួយគ្នា​​ដោយ​​​នាង​បានរៀបរាប់​ថា ​​កាលពីវេលាម៉ោង​​៧​និង​​​​៣០នាទី​​​យប់ថ្ងៃទី​​១៤ តុលា ​​ឈ្មោះហេង ​សុគុន ​ហៅ​យ៉ាត បានទិញស្រា​មក​ផឹក​​​នៅផ្ទះ​របស់នាង ​​ដែលមានគ្នា​​៥​ទៅ​​​៦​នាក់​។ ​​បន្ទាប់ពី​ផឹក​​រួច ​ពួកគេក៏​​​បែកគ្នា​​​អស់ ​ឯ​​ឈ្មោះ​​សុគុន ​ក៏​បាន​ដើរ​ទៅ​លេង​ផ្ទះ​​​ឈ្មោះ​​ម៉ៅ ចែម។​ ពេល​នោះ​នាង​កំពុង​អង្គុយ​មើល​ទូរទស្សន៍ ចំណែកប្តី​​​របស់នាង​​រវល់ទៅ​មើលសន្ទូច ​​​មួយសន្ទុះ​ក្រោយ​មក ​​សុគុន ហៅ​យ៉ាត ​​ត្រឡប់​មក​ផ្ទះ​នាង​វិញ ​​ក៏​អង្គុយ​មើល​​ទូរទស្សន៍​​​​ជាមួយនាង បន្ទាប់មក​នាង​​ក៏ចូូល​​ទៅដេកក្នុង​​​មុង​ជាមួយ​កូន​ចំនួន​​២នាក់ ​​ចំណែក​​​ឈ្មោះ​​ហេង សុគុន នៅមើល​​បន្ត​តែ​​ម្នាក់​ឯង​។

នារីរងគ្រោះបន្ត​ថា ​បន្តិច​ក្រោយ​មក សុគុន ហៅយ៉ាត​ ​បាន​​​ចូល​​ទៅ​​​​ក្នុង​មុង​​ហើយ​​​​សង្គ្រប់​​​​ពី​លើ​​នាង​ និង​​​​ចាប់ដៃ​ទាំង​​២​របស់​នាង​ជាប់​។​ ​ពេល​នោះ​​នាង​បាន​​ធាក់​​​​ចំពោះ​​​​គេ​​​ឱ្យខ្ទា​ត​​​​ចេញពីនាង​​​​ តែគេ​មិន​​អស់​​ចិត្ត​ ​ក៏​​​ចាប់​នាង​ម្តង​ទៀត​​​។ ពេល​នោះ​​​ដោយ​មើល​សភាព​ការណ៍​​​​មិនស្រួល​​នាង​ក៏ស្ទុះ​ចេញពី​​មុង រួច​​​ហើយ​ស្រែក​​​​ឱ្យអ្នកជិត​ខាង​ជួយ​ ​ទើប​ជនកំហូច​​​​សុគុន​​​ហៅយ៉ាត ​រត់​គេច​ខ្លួន​បាត់​​ ប៉ុន្តែ​​ក្រោយ​មក​​​​​ត្រូវបានកម្លាំង​​នគរ​បាល​ប៉ុស្តិ៍​​​​​ឃុំសូភី ​​​ធ្វើការ​​ស្រាវ​ជ្រាវ​​​​​​ និង​ចាប់​ឃាត់​បាន​នៅវេលាម៉ោង​​​​១២​​យប់​ថ្ងៃដដែល៕

Prepare by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: