Home > ព័ត៌មានអន្តរជាតិ > ទឹកជំនន់​​​នៅថៃ​ រោងចក្រជាង​១៤.០០០ក្នុងទីក្រុង​ចំនួន​២០ត្រូវលិចលង់​

ទឹកជំនន់​​​នៅថៃ​ រោងចក្រជាង​១៤.០០០ក្នុងទីក្រុង​ចំនួន​២០ត្រូវលិចលង់​

តួលេខរោងចក្រ​សរុបដែលត្រូវទឹក​ជន់​លិច​នៅ​ ក្នុងប្រទេសថៃ​មានចំនួន១៤.១៧២រោងចក្រ ស្ថិត​ក្នុងខេត្តចំនួន២០  ហើយវាបានប៉ះពាល់​ដល់កម្មករចំនួន៦៦៣.២១៨នាក់។​ នេះបើ​តាម​ប្រសាសន៍​លោកArthit Ismo នាយក​គ្រប់​គ្រងទូ​ទៅនៃនាយកដ្ឋាន​ការ​ពារនិងសុខ​មាល​ភាព​ការងារ។

ក្នុងខេត្ត Pathum Thani តែមួយមានរោង​ចក្រចំនួន៣.៣២៦កន្លែងត្រូវជន់​លិច និង​ប៉ះ​ពាល់​ដល់កម្មករចំនួន២១៨.៤៧៤នាក់។ ទឹក​បាន​ជន់​លិចចូលតំបន់ឧស្សាហកម្ម Nava Nakhorn កាលពីថ្ងៃចន្ទ ​ទី​១៧ តុលា និង​​​បានជន់​លិច​រោង​ចក្រ​ចំនួន២២៧កន្លែង ​ព្រមទាំង​ប៉ះពាល់កម្មករជាង​១៧៥.០០០នាក់។ ​ក្នុង​ខេត្តអាយុធ្យា រោងចក្រ​ចំនួន​៣០ដែលជន់​​លិច​ក្នុងតំបន់ឧស្សាហកម្ម​Bang Pa-In និង​ Rojana នឹងបន្តបើកប្រាក់ខែ​ដល់បុគ្គលិក​ដដែល​។ មានក្រុមហ៊ុនចំនួន១៥​បាន​អះអាង​ថា ពួកគេនឹងបើកប្រាក់ពេញ១០០​ភាគរយ​ដល់​បុគ្គលិក ចំណែកក្រុមហ៊ុន១៤ផ្សេង​ទៀត​សុំបើក​ដល់បុគ្គលិកតែ៧៥ភាគរយ ចំណែក​ក្រុុម​ហ៊ុន​ផ្សេងៗទៀតបើកតែ៥០​ភាគ​រយ។

លោក Arthit បាន​ព្យាករណ៍ថា មានបុគ្គ​លិក​១សែននាក់ក្នុងខេត្តអាយុធ្យាកំពុងរងគ្រោះ ថ្នាក់នៃការបាត់បង់ការងារ។ ​លោក​នៅមិនទាន់​អាចប៉ាន់​ប្រមាណ​បាន​ពីចំនួន​កម្មករ​ក្នុងខេត្ត​Pathum Thani ដែល​រងផលប៉ះពាល់​ក្នុង​ពេល​នេះទេ ដោយសារ​លោក​ត្រូវ​តាម​ដាន​​ស្ថាន​ភាព​ទឹកជំនន់​ប្រមាណពី៥​ទៅ​៦​ថ្ងៃបន្តទៀត។

តំបន់ឧស្សាហកម្មBang Kradi ប្រហែលជាទីតាំងវាយប្រហារបន្ទាប់
តំបន់ឧស្សាហកម្មBang Kradi ក្នុង​សង្កាត់Muang ខេត្តPathum Thani ប្រហែលជាកន្លែងបន្ទាប់នៃការ​ជន់​លិច​ដោយ​ទឹក​ជំនន់នៃតំបន់Nava Nakhorn ។​ នេះបើតាម ការប៉ាន់​ប្រមាណរបស់លោកប្រធាននាយកដ្ឋាន​ធារាសាស្ត្រ​កាលពី​ថ្ងៃអង្គារ ទី១៨ តុលា​។

លោកVeera Wongsaengnak ​ទីប្រឹក្សានៃនាយកដ្ឋានធារា​សាស្ត្រនិយាយ​ថា តំបន់ឧស្សាហកម្ម Bang Kradi គឺស្ថិតនៅ​ក្នុង​តំបន់លិចទឹក ហើយ​ទំនប់​ការ​ពារ​ទឹក​ជំនន់ក៏​ទន់ខ្សោយ។ ទឹកប្រហែលជានឹងហូរទៅដល់​តំបន់ឧស្សាហ​កម្ម ហេតុនេះរោងច្រក​ទាំង​នោះ​ត្រូវ​តែ​បិទទ្វារ​ ហើយពួកគេត្រូវលើក​​ម៉ាស៊ីន​​​ឱ្យ​បាន​កម្ពស់​៧០​​សង្ទី​ម៉ែត្រ។

ក្រុមហ៊ុនរួមគ្នារវាងជប៉ុននិងថៃ៤០០ ​ត្រូវ​បាន​បំផ្លាញ​ដោយទឹកជំនន់​ទឹកជំនន់នៅ​ប្រទេសថៃនៅតែបន្តបំផ្លិច​ បំផ្លាញ ប្រជាពលរដ្ឋនិងសេដ្ឋកិច្ច។ ក្រុមហ៊ុន​រួម​គ្នារវាងថៃនិងជប៉ុនចំនួន៤០០ ដែល​ស្ថិត​នៅ​ក្នុង​តំបន់ឧស្សហកម្មត្រូវរង​ប៉ះពាល់​​ដោយ​​ជំនន់​ទឹក​ភ្លៀង។ អ្នកផលិតខ្លះមិនអាចចែកចាយ​ទំនិញ​តាម​​ការបញ្ជាទិញ​ឱ្យ​បានទាន់ពេល ហើយក្រុម​ហ៊ុន​ផលិតរថយន្តធំៗរបស់ប្រទេសជប៉ុនត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ មួយរយៈ។
ចំនួនសរុបនៃក្រុមហ៊ុនរួមរបស់ប្រទេសជប៉ុន មានចំនួន៤៣០កន្លែងត្រូវទឹក​ជន់​លិច។ តំបន់​ឧស្សាហកម្មNava Nakhorn មាន​រោង​ចក្រ​ចំនួន១៩០ ក្នុងនោះមានរោងចក្រ​រួម​គ្នា​ជា​មួយ​ប្រទេសជប៉ុន១០០រោងចក្រ ដែលជា​ក្រុម​ហ៊ុន​ផលិត​ផ្នែក​​​ផ្សេងៗ​នៃរថយន្ត។ កាលពីថ្ងៃចន្ទ ទី​​១៧ តុលា កម្លាំងទឹកបានបំបែកទំនប់ខ្សាច់​ការ​ពារ​ទឹកជំនន់ចំនួន២កន្លែង។

រដ្ឋាភិបាលថៃក៏ចេញបញ្ជាឱ្យ​បណ្តារោងចក្រ សហគ្រាសទាំងអស់បិទទ្វារ និងជម្លៀស​បុគ្គ ​លិក ចំណែកកងទ័ពត្រូវបានដាក់ពង្រាយ​ដើម្បី​រៀប​ចំទំនប់​ជា​បណ្តោះអាសន្ន​ កាត់បន្ថយ​ការ​ខូច​ខាត។ អ្នកវិភាគប៉ាន់​ប្រមាណពីការ​យឺត​យ៉ាវ​នៃ​ផលិតកម្មរបស់រោងចក្រ​ដែល​​ប្រហែល​ ជា​នៅ​យូរអង្វែង ​ហើយ​ក៏​អាច​មាន​​ផលប៉ះ​ពាល់​ដល់​សេដ្ឋកិច្ចថៃ​ដោយ​សារ​ទឹកជំនន់នេះដែរ​ ព្រោះ​​មាន​ការប៉ះពាល់​ដល់​​ GDP​ របស់​ប្រជា​ជន​​ថៃពី​១ទៅ៧​ភាគរយ។

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: