Home > ព័ត៌មានអន្តរជាតិ > ប៉ូលីសម៉ាឡេស៊ីជួយសង្រ្គោះស្រ្តីទាសករតណ្ហា ជនជាតិយូកាន់ដាចំនួន២១នាក់

ប៉ូលីសម៉ាឡេស៊ីជួយសង្រ្គោះស្រ្តីទាសករតណ្ហា ជនជាតិយូកាន់ដាចំនួន២១នាក់

កូឡាឡាំពូរ៖ មន្រ្តីប៉ូលីសរបស់ម៉ាឡេស៊ីបាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថាពួកគេ
បានជួយសង្គ្រោះដល់ស្រ្តីជនជាតិយូកាន់ដាចំនួន២១នាក់ពីការបង្ខិតបង្ខំអោយធ្វើជាស្រ្តី
ពេស្យាចារ។ ប្រទេសម៉ាឡេស៊ីគឺជាប្រទេសទី១ដែលមានចំនួនស្រ្តីរងគ្រោះដោយការបង្ខំ
អោយបំរើផ្លូវភេទអាហ្វ្រិចយ៉ាងច្រើន។

នាយកដ្ឋានសេពអង្កេតព្រហ្មទណ្ឌបាននិយាយថា ប៉ូលីសបានជួយស្រ្តីទាំងនោះអោយ
រួចផុតពីផ្ទះចំនួនបួននៅក្នុងអាគារផ្ទះល្វែងមួយនៅជាយរដ្ឋធានី កូឡាឡាំពូ។
ស្រ្តីអាយុចាប់ពី១៩ ទៅ៤២ឆ្នាំ ត្រូវបានគេបោកបញ្ឆោតយកមកប្រទេសម៉ាឡេស៊ីដោយ
សន្យាថានិងធ្វើជាអ្នកបំរើតាមផ្ទះនិងនៅសណ្ឋាគារប៉ុន្តែត្រូវបានគេបង្ខំអោយធ្វើជាស្រ្តី
បំរើផ្លូវភេទទៅវិញដោយអោយពួកគេធ្វើការដើម្បីសងមកវិញនូវប្រាក់ចំនួន៧,០០០ដុល្លា
ដែលបានចំណាយលើការធ្វើដំណើរ។
ស្រ្តីទាំងនោះត្រូវបានគេកេងប្រវ័ញ្ចយ៉ាងធ្ងន់ធ្ងរដោយអោយធ្វើជាស្រ្តីបំរើផ្លូវភេទ។ពួកគេ
ត្រូវបានគេធ្វើទារណកម្មទាំងកាយនិងអារម្មណ៍ប្រសិនបើពួកគេរត់ចេញនិងទៅរាយ
ការណ៍ដល់រដ្ឋអំណាច។ ពួកគេត្រូវបានយកមកម៉ាឡេស៊ីពីប្រទេសយូកាន់ដា កាត់តាម
ប្រទេសចិន។ ប៉ូលីសបានបន្តថា “បើសិនជាពួកគេជំទាស់ការរួមភេទ, ពួកគេនិងត្រូវ
ទទួលទារុណកម្មនិងចាប់រំលោភ។”
“នេះគឺជាលើកដំបូងហើយដែលយើងបានជួយសង្គ្រោះដល់ស្រ្តីមកពីអាហ្វ្រិចដែលមាន
ចំនួនច្រើនបែបនេះ ព្រោះប៉ូលីសធ្លាប់បានជួយសង្គ្រោះដល់ស្រ្តីមកពីអាហ្វ្រិចម្តងហើយ
តែមានចំនួនតិចជាងនេះ។ ប៉ូលីសក៏បានឃាត់ខ្លួនស្រ្តីសញ្ជាតិយូកាន់ដា២នាក់ដែរដែល
គេជឿថាជាមេបន និងបុរសជនជាតិយួកាន់ដាម្នាក់ដែលគេជឿថាគឺជាអតិថិជន។
ប៉ូលីសនឹងធ្វើការសេពអង្កេតបន្តទៀតអំពីសកម្មភាពនេះថាតើមានដំណើរការរយះពេល
ប៉ុន្មាន ហើយក៏សេពអង្កេតបន្តថាតើនៅមានជនរងគ្រោះទៀតដែររឺទេ។
ទោសពីបទជួញដូរមនុស្សនៅក្នុងប្រទេសម៉ាឡេស៊ីនិងត្រូវបានផ្តល់ទានទោសជាប់ពន្ធ
នាគាររយះពេល១៥ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយការរកស៊ីផ្លូវភេទគឺខុសច្បាប់នៅក្នុងប្រទេសកាន់សាសនា
ម៉ូស្លីមមួយនេះជាពិសេសគឺនៅក្នុងទីក្រុង៕

ប្រភព៖ Channel News Asia
ដោយ វឌ្ឍនា

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: