Home > ព័ត៌មានក្នុងប្រទេស > រថយន្តហ៊ីយ៉ាន់​ដាយ​​​បុកគ្នា​​​ជាមួ​យម៉ូតូ​​អាយខុន​​បាក់ជើង​​អ្នកជិះ​ម៉ូតូ​​ម្ខាង​

រថយន្តហ៊ីយ៉ាន់​ដាយ​​​បុកគ្នា​​​ជាមួ​យម៉ូតូ​​អាយខុន​​បាក់ជើង​​អ្នកជិះ​ម៉ូតូ​​ម្ខាង​

រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តមួយគ្រឿង​​ និង​ម៉ូតូ​​​មួយគ្រឿង​ ដោយសារតែ​អ្នក​​​បើកបរ​​មិន​​​គោរព​​សិទ្ធិគ្នា​​ ក៏​បាន​បុកគ្នាពេញ​ទំហឹង​​នៅ​កណ្តាល​ទ្រូងផ្លូវ​លេខ​​២៧១ ស្ថិតក្នុង​​សង្កាត់​​ទួលទំពូង​ទី​​២ ​​ខណ្ឌ​ចំការមន ​​កាលពីវេលាម៉ោង​​៦​និង​​៤០​នាទីយប់ថ្ងៃទី​​១៨ តុលា ​២០១១ ​​​បណ្តាល​ឱ្យ​​អ្នកជិះ​ម៉ូតូ​ដួល និង​​​​របួស​បាក់ជើង​​ឆ្វេង​​ម្ខាង​ត្រូវបញ្ជូនទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​​មិត្តភាពខ្មែរ­-សូវៀត​ទាំងយប់​​តែម្តង​។

តាមប្រភពព័ត៌មាន​​ពី​កន្លែង​​កើតហេតុ​​​បាន​ឱ្យ​ដឹង​ថា ម្ចាស់ម៉ូតូខាងលើ​ឈ្មោះ​​​រិត ហើយពុំទាន់​ដឹង​ពី​មានមុខរបរ​ ឬ​​អាសយ​ដ្ឋាន​​​នៅទី​ណា​ទេ ​ដោយសារ​រង​របួស​​សន្លប់​​ស្តូកស្តឹង​​​។
ប្រភពព័ត៌ ​​មាន​​ដដែល​បាន​​​បន្ត​ថា ​​មុន​​​ពេល​កើត​​ហេតុ ឈ្មោះ​​​រិត បានជិះម៉ូតូ​​​ម៉ាកអាយខុន ពណ៌​​លឿង ធ្វើដំណើរ​​​​​​លើកំណាត់​ផ្លូវ​​​លេខ​​​២៧១ ​ក្នុងទិសដៅ​​​ពីលិចទៅកើត ដោយ​​​ឡែក​រថយន្ត​​​​ម៉ាកហ៊ីយ៉ាន់ដាយ​​​​ ពណ៌ស ​​ដឹក​​ទ្រុង​ក្លាស្សេ បាន​បើកបរ​ឆ្លង​ផ្លូវ​​​លេខ​​​២៧១ ​​ក្នុងទិសដៅ​​​ពីកើត​ទៅ លិច​ លុះ​ឆ្លង​​ដល់ពាក់​កណ្តាល​ទ្រូង​​ផ្លូវ​​​​ក៏បុកគ្នា​​​​ជា​មួយម៉ូតូ​​ របស់ជនរងគ្រោះ​តែម្តង​ទៅ ៕

ដកស្រង់ : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: