Home > ព័ត៌មានក្នុងប្រទេស > រឿង​ចាប់​ម៉ូតូ​អ្នក​ជិះ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ក្លាយ​​ជា​​​ការ​ប្រ​ទូស្ត​រ៉ាយ​មួយ​ឈុត​

រឿង​ចាប់​ម៉ូតូ​អ្នក​ជិះ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ក្លាយ​​ជា​​​ការ​ប្រ​ទូស្ត​រ៉ាយ​មួយ​ឈុត​

រាជធានីភ្នំពេញ​​ ៖ ​២​នាក់​ប្ដី​ប្រ​ព​ន្ឋ​ ដែល​គេ​ស្គាល់​ថា​ ជា​មេការ​ហាង​ខារ៉ាអូខេ​មួយ​នៅ​ខណ្ឌដង្កោបាន​ប្រ​ទូស្ត​រ៉ាយ​ជា​មួយ​ប៉ូ​លិស ​ចរាច​រ​ ខណ្ឌ​សែន​សុខ នៅ​លើ​ផ្លូវ​សាធារណៈបើ​ទោះបី​មាន​ម​ហា​ជន​ឈររោម​​មើល​យ៉ាងច្រើន​​ក៏​ដោយ​ ព្រោះ​តែ​​ខឹង​ប៉ូលិស​​ចាប់​ម៉ូតូ​បុគ្គលិក​របស់​ខ្លួន​ដែល​ជិះមិន​ពាក់មួក​ សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលាម៉ោង​៥​និ​ង៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ តុលា  នៅ​ចំនុច​ផ្លូវ​១៩៨៦​ កែង​​ផ្លូវ​កម្ពុជា​ហាណូយ ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែន​សុខ​។

តាម​ព័ត៌មាន​ពី​មន្ដ្រី​​សមត្ថ​កិច្ច​ប៉ូលិស​ចរាចរ ខណ្ឌ​សែន​សុខ​ ដែល​រង​ការ​ប្រមាថ​ពីប្ដី​ប្រ​ព​ន្ឋ​ជា​មេការ​ខារ៉ាអូខេ​ខាងលើ​ បានឱ្យ​ដឹង​ថា​ កម្លាំង​ប៉ូលិស​ចរាចរ​បាន​ចុះ​រឹត​បន្ដឹង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ ផ្លូវគោក ក៏​បាន​ហៅ​ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម ដែល​អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព ដោយ​កម្លាំង​ប៉ូលិស​មិន​ធ្វើការ​ផាកពិន័យ​នៅ​នឹង​កន្លែង​នោះ​ទេ គឺ​ត្រូវ​តែ​ដឹក​ម៉ូតូ​យក​ទៅ​ផាក​ពិន័យ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ ​។ ​ប៉ុន្ដែ​អ្នក​បើកបរ​មិន​ព្រមឱ្យ​ប៉ូលិស​លើក​ម៉ូតូ​ដាក់​លើ​​រថយន្ត​យក​ទៅ​ នោះ​ទេ​បាន​ព្យាយាម​ហៅ​ មេការ​២​នាក់​ប្ដី​ប្រ​ព​ន្ឋ​មក​ជួយ​ដោះស្រាយ​មួយសន្ទុះ​ស្រាប់តែ​គេ​ឃើញ​ មេការខារ៉ាអូខេ​២​នាក់​ប្ដី​ប្រ​ព​ន​្ឋនោះ​​ជិះ​រថយន្ដ​​ឆ្លាម​មក​ដល់​ កន្លែង​ប៉ូលិស​កំពុង​ប្រតិបត្ដិការ​ដោយ​ជំរុញ​ឱ្យ​ប៉ូលិស​ផាកពិន័យ​នៅ​នឹង​ កន្លែង​​មិន​ឱ្យ​ប៉ូលិស​ដឹក​ម៉ូតូ​នេះ​ទៅ​ទេ​។ ​
ចំណែក​ប៉ូលិស​បាន​ ព្យាយាម​ប្រាប់​ទៅ​២​នាក់​ប្ដី​ប្រ​ព​ន្ឋ​ថា​ មិន​អាច​ផាកពិន័យ​នៅ​ទី​នេះ​​បាន​ទេ​ត្រូវ​តែ​យក​ម៉ូតូ​ទៅ​ធ្វើការ​ពិន័យ​នៅ ​ការិយាល័យ​ប៉ូលិស។ ស្រាប់តែ​២​នាក់​ ប្ដី​ប្រ​ព​ន្ឋ​ខាងលើ​នោះ​មានប្រតិកម្ម​ខ្លាំង​ៗ ដល់​មន្ដ្រី​ប៉ូលិស​រហូត​ផ្អើល​មនុស្ស​ម្នា​តាម​ដងផ្លូវ​។​ ទោះបី​យ៉ាង​ណា​ ប៉ូលិស​មិន​បាន​ធ្វើការ​ឆ្លើយ​តបទេ​ ដោយ​ព្យាយាម​យក​ម៉ូតូ​មក​ធ្វើការ​ផាកពិន័យ​នៅ​ការិយាល័យ​ឱ្យ​ទាល់តែ​បាន​។

តាម​ការ​ឱ្យ​ដឹង​ពី​ឈ្មោះ​ងួ​ន ពិសិដ្ឋ​ ជា​បុគ្គលិក​ហាង​ខារ៉ាអូខេ​ យីហោ​ឡេ​ឌី​ហ្ស​ង​ នៅ​លើ​ផ្លូវ​២០០៤​ ក្នុង​សង្កាត់​កា​កាប ខណ្ឌដង្កោ​ និង​ជា​អ្នកបើកបរ​ម៉ូតូ​សង់​កូរ៉េ​មិន​ពាក់មួក​សុវត្ថិភាព​បាន​និយាយ​​ថា​ ធាតុ​ពិត​គាត់​បាន​ទូរស័ព្ទ​ហៅ​មេកា២​នាក់​ប្ដី​ប្រ​ព​ន្ឋ​នេះ​ ដើម្បី​យក​លុយ​មក​បង់​ពិន័យ​ឱ្យ​ប៉ូលិស​ ដែល​ខ្លួន​បាន​ជិះ​ម៉ូតូ​មិន​បាន​ពាក់មួក​សុវត្ថិភាព ប៉ុន្ដែ​នៅ​ពេល ដែល​មេកា​រ​​ទាំង​២​នាក់​នេះ​មក​ដល់​ស្រាប់តែ​មាន​ជម្លោះ​ជាមួយ​ប៉ូលិស​តែ​ ម្ដង៕

_

_

_

_

_

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: