Home > ព័ត៌មានអន្តរជាតិ > ស្ពានផលិតអគ្គិសនីពីព្រះអាទិត្យធំបំផុត ក្នុងពិភពលោក

ស្ពានផលិតអគ្គិសនីពីព្រះអាទិត្យធំបំផុត ក្នុងពិភពលោក

ស្ពាន Blackfriars ឆ្លងកាត់ទន្លេ Thames នៃប្រទេស អង់គ្លេស នឹងក្លាយជាកន្លែងផលិត
អគ្គិសនីប្រើថាមពលព្រះអាទិត្យធំបំផុតនៅក្នុងពិភពលោកនៅពេលដំបូលរបស់ស្ពាន
នេះត្រូវបានគ្របជិតដោយផ្ទាំង សូឡា ជាមួយនឹងទំហំឡើងដល់៦ពាន់ម៉ែត្រការ៉េ។


កាលពីដើមសប្ដាហ៍នេះ គេហទំព័រ Gizmag បានផ្សាយថា ស្ពានដែលត្រូវបានសាងសង់
តាំងពីជំនាន់ព្រះនាង Victoria ដែលមានឈ្មោះថា Blackfriars នេះនឹងក្លាយជាប្រភពផ្គត់
ផ្គង់ថាមពលព្រះអាទិត្យធំបំផុតនៅក្នុងក្រុង ហើយវាក៏ជាស្ពានដែលមានផ្ទាំងសូឡា ច្រើន
បំផុតក្នុងពិភពលោកផងដែរ។នៅពេលការគេធ្វើរួចរាល់ ស្ពាននេះនឹងមានដំបូលធំហំ ៦
ពាន់ម៉ែត្រដែលគ្របដណ្ដប់ដោយផ្ទាំង សូឡា។ ដូច្នេះវាអាចផ្គត់ផ្គង់អគ្គិសនីបានចំនួន
ពាក់កណ្ដាលសម្រាប់តម្រូវការរបស់ស្ថានិយរថភ្លើងនៅខាងក្រោម។

ស្ពាន Blackfriars នេះ មានផ្ទាំង សូឡា ចំនួន ១៦ ពាន់ផ្ទាំងដែលត្រូវតម្រៀបជាជួប្រវែង
៣,២២ គីឡូម៉ែត្រ វាអាចផ្គត់ផ្គង់សម្រាប់ប្រព័ន្ធផ្តល់សញ្ញា ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ និងប្រព័ន្ធ
កំដៅក្នុងស្ថានិយរថភ្លើង ព្រមទាំងអាចដំណើរការខ្សែរថភ្លើងមួយចំនួននៅតាមផ្លូវដែក
របស់ប្រទេស Belgium ផងដែរ។

សារព័ត៌មាន Gizmag បាននិយាយថា បច្ចុប្បន្ន ក្រុមវិស្វករបំពាក់ ផ្ទាំង សូឡា Sanyo HIT
បានចំនួន ៤.៤០០ ផ្ទាំង នៅលើដំបូលស្ពាន Blackfriars ។

គួររំលិកថា ស្ថានិយ សូឡា Blackfriars នេះ ត្រូវបានកែលំអទៅតាមគម្រោងនៃកម្មវិធី
Network Rail Thameslink ដែលទទួលបានជំនួយពីក្រសួងសុវត្ថិភាពចរាចរណ៍និង
បរិស្ថាននៃប្រទេស អង់គ្លេស។

ក្រុមអ្នកជំនាញការថ្លែងថា ប្រព័ន្ធផ្ទាំង សូឡា នៅលើស្ពាន Blackfriars នឹងបង្កើតថាម
ពលអគ្គិសនីបានប្រមាណជា ៩សែន kWh ក្នុងមួយឆ្នាំៗ ហើយវានឹងរួមចំណែកជាមួយ
ប្រព័ន្ធថាមពលដទៃទៀតដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់ថាមពលអគ្គិសនីឱ្យបានគ្រប់
គ្រាន់ ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ treehugger
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: