Home > ព័ត៌មានក្នុងប្រទេស > ​អតីត​ឯក​អគ្គ​រដ្ឋទូត​​បារាំង​ម​កធ្វើ​ទស្សនកិច្ច​​​​​នៅ​ប្រទេស​កម្ពុជា​

​អតីត​ឯក​អគ្គ​រដ្ឋទូត​​បារាំង​ម​កធ្វើ​ទស្សនកិច្ច​​​​​នៅ​ប្រទេស​កម្ពុជា​

រាជធានីភ្នំពេញ​​​​ ៖ ​សម្តេច​អគ្គ​​មហាសេនា​បតីតេជោហ៊ុន​ សែន ​​​​នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​​បានស្នើ​សុំ​​ឱ្យ​លោក​ PHILIPPE COSTE បន្ត​ជួយ​​ដល់​កម្ពុជា​​ នៅពេល​​ដែល​លោក​បញ្ចប់ការ​​​​ងារ​របស់លោក​​នៅទីក្រុង​​​ប៉ា​រីស​ ពេលដែល​​​​លោកចូល​និវត្តន៍​។

លោកអ៊ាង ​សុផល្លែត ជំនួយការ​​សម្តេច​​​​អគ្គ​មហាសេនាបតីតេជោហ៊ុន សែន ​បាន​ឱ្យដឹង​ថា ​​សម្តេច​​​​តេជោ​​នាយករដ្ឋមន្ត្រី​​​បាន​​ស្នើ​បែប​នេះ កាល​ពី​​ព្រឹកថ្ងៃទី​​​១៨ ​តុលា ឆ្នាំ​២០១១ នៅភូមិ​គ្រឹះ​​​ក្បែរ​​​​​វិមាន​​​ឯករាជ្យ ​​ក្នុង​​ឱកាស​​ដែល​លោក​PHILIPPE COSTE អតីត​​ឯកអគ្គរដ្ឋទូត​​​​​សាធា​រណ​រដ្ឋបារាំង​​​ប្រចាំ​នៅ​​​កម្ពុជា​​ ចូលជួបសម្តែង​ការ​គួរសម​​​ និង​ពិភាក្សា​​​​ការងារ​​ ខណៈពេល​ដែល​​លោក​​អញ្ជើញ​មក​​បំពេញ​ទស្ស​នកិច្ច​​​នៅកម្ពុជា​។

សម្តេច​តេជោ​​​នាយករដ្ឋមន្ត្រី​​បានជម្រាប​​លោក​​​​ អតីត​ឯក​អគ្គ​រដ្ឋ​​​​ទូតបារាំង​​ថា បញ្ហា​ទឹកជំនន់​​​​កំពុង​​​​​​តែនាំ​មក​នូវផល​​វិបាក​​​ដល​់ប្រជា​​ ជនកម្ពុជា​ ហើយ​ទឹកជំនន់​​នោះ​​ទៀត មានសភាព​ប្លែក​​​​​​ពីទឹកជំនន់​នៅ​ឆ្នាំ​២០០០ ​​គឺ​ទឹក​ជំនន់​នៅ​​ពេលនេះ ​​មានការ​ស្រកចុះ​​​យឺតយ៉ាវ​។​ ទោះបីជា​​​​​​យ៉ាង​ណា​ក៏ដោយ ​​​កម្ពុជា​​​មាន​កំណើនសេដ្ឋកិច្ច​​​​ដែល​តាមការទស្សន៍ទាយ​​របស់មូល​និធិ​ រូប​បិយ​វត្ថុ​​អន្តរ​ជាតិ គឺកំណើន​​​សេដ្ឋកិច្ច​​​​របស់កម្ពុជា​​អាច​មាន​ប្រមាណ​​៦,៥% ​​ហើយ​កម្ពុជា​​​​នឹង​​​មានស្រូវ​សម្រាប់​​នាំ​ចេញ​​​​៤លាន​តោន​។

លោក PHILIPPE COSTE បានជម្រាប​​​សម្តេចតេជោ​​នាយករដ្ឋមន្ត្រី​​​​ហ៊ុន​ សែន ​ថា រយៈ​ពេល​​​១៨ឆ្នាំ ​​​ហើយដែល​​លោក​​​បាន​ចាក​ចេញ​​​ពីព្រះរាជាណាចក្រកម្ពុជា​ ហើយ​​នៅពេល​វិល​ត្រឡប់​​មក​វិញ​​នេះ​ លោកបាន​កត់​សម្គាល់​​​ឃើញ​ថា ​​កម្ពុជា​​​មានការ​អភិវឌ្ឍ​គួរ​ជាទីមោទ​នៈ​​​បំផុត ​​​។ កាលពី​​១៨ឆ្នា​ំ​នោះ​​​លោក​បាន​​គិត​ថា អ្នក​ដែល​​​ដឹកនាំ​​ត្រឹមត្រូវ​​ពិតប្រាកដ​​​របស់​កម្ពុជា​​​គឺមាន​​​តែ​​​ សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ ហើយ​នៅពេល​​ដែល​​លោក​ត្រឡប់​មក​កម្ពុជា​​​​នៅពេល​​នេះ អ្វី​ដែល​​​​ជាការ​គិត​ឃើញរបស់​​លោក​នៅ​ពេល​នោះ​គឺ​ជាការ​​ត្រឹមត្រូវ។ អ្វី​​​ដែល​សម្តេច​​អគ្គមហា​សេនា​បតីតេជោ​​​​ហ៊ុន សែន ​​បានធ្វើ​​​​កន្ល​ងមក​​​​សម្រាប់កម្ពុជា​​​នោះ ​គឺដឹកនាំ​​​​កម្ពុជា​ឆ្ពោះទៅ​​​​កាន់​ការ​​អភិវឌ្ឍ​ និង​សុុខ​សន្តិភាព​សម្រាប់​​ប្រជា​ជន​កម្ពុជា​។

ជាការឆ្លើយ​តប​​ សម្តេច​តេជោ​​​នាយករដ្ឋ​មន្ត្រី​​​​ហ៊ុន សែន បាន​ថ្លែងអំណរគុណ​​លោក​ PHILIPPE COSTE ដែលបាន​ជួយ​​កម្ពុជា​​​នៅពេល​លោក​​ធ្វើជា​​ឯកអគ្គរដ្ឋ​ទូត​​បារាំង​​​ប្រ​ ចាំ​នៅកម្ពុជា​​ ពិសេស​គឺ​នៅពេលដែល​កម្ពុជា​​កំពុង​​​​រៀបចំការបោះឆ្នោត​​​ជំនាន់​អ៊ុន​​តាក់ តែម្តង​។​​ សម្តច​បាន​ជម្រាប​ជូន​អំពីប្រវត្តិ​​របស់​កម្ពុជា​​​​ដែល​​​​ ប្រវត្តិសាស្ត្រ​កម្ពុជា​​​មានការបែកបាក់​​គ្នា​​​​ជាក្រុម​ៗ តាំងពី​​​​​​ឆ្នាំ​​១៤០០​មក ។ សម្តេច​បាន​ជម្រាប​ជូន​លោកPHILIPPE​ COSTE ពីការនាំ​​មក​​នូវសន្តិភាព ​​​​​ជូនដល់​​ប្រជាជន​កម្ពុជា ​ថែមទាំង​​​​ការអនុញ្ញាត​​​ឱ្យ​មេដឹកនាំ​​​ខ្មែរ​​ក្រហម​​ចុះចាញ់​​​ចូល​​​ ជួប​​សម្តេច​តេជោ​​​​នាយករដ្ឋមន្ត្រី​​​នៅ​ភូមិ​គ្រឹះ​​​​ក្រុង​តាខ្មៅ ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: