Home > ព័ត៌មានអន្តរជាតិ > ការស្លាប់ និងការចាប់ខ្លួន ហ្គាដាហ្វី កំពុងស្ថិតក្នុងភាព ងងឹតនៅឡើយ

ការស្លាប់ និងការចាប់ខ្លួន ហ្គាដាហ្វី កំពុងស្ថិតក្នុងភាព ងងឹតនៅឡើយ

នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១១នេះ ពិភពលោកមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ខណៈសេចក្តីរាយការណ៍មួយចំនួន បានរាយការណ៍ថា អតីតមេដឹកនាំប្រទេសលីប៊ី លោក ម៉ូអាម៉ា ហ្គាដាហ្វី បានស្លាប់ និងត្រូវបានចាប់ខ្លួន ប៉ុន្តែប្រភពព័ត៌មានដែលបានផ្សាយពីបញ្ហានេះ មិនបានលាតត្រដាង ពីប្រភពច្បាស់លាស់ឡើយ។

យោងតាមសារព័ត៌មាន CNN ពីទីក្រុងទ្រីប៉ូលី បានឲ្យដឹងថា ការស្លាប់របស់ហ្គាដាហ្វី ដែលត្រូវបានរាយការណ៍ ដោយស្ថានីយ៍ទូរទស្សន៍ របស់ក្រុមប្រឹក្សារដ្ឋាភិបាល បណ្តោះអាសន្នលីប៊ី Al-Ahrar ប៉ុន្តែទូរទស្សន៍មួយនេះ មិនបានលើកឡើងពីប្រភពណាមួយនោះទេ។ ជាមួយគ្នានេះ ការចាប់ខ្លួនហ្គាដាហ្វី ក៏ត្រូវបានរាយការណ៍ ពីទូរទស្សន៍លីប៊ីផងដែរ។

អ្នកនាំពាក្យយោធារបស់ក្រុមប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្ន បានប្រាប់ CNN ថា សេចក្តីរាយការណ៍ទាក់ទិននឹងការចាប់ខ្លួន ហ្គាដាហ្វី គឺជាពាក្យចចាមអារ៉ាម តែប៉ុណ្ណោះ។

CNN បានរាយការណ៍ទៀតថា ជុំវិញបញ្ហានេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនទាន់បានចេញមកបញ្ជាក់ជាផ្លូវការនៅឡើយទេ។ យោងតាមសារព័ត៌មាន អន្តរជាតិមួយនេះ បានផ្សាយទៀតថា អតីតមេដឹកនាំលីប៊ី រូបនេះ ត្រូវបានចាប់ខ្លួន ក្នុងប្រទេសលីប៊ី ប៉ុន្តែរដ្ឋមន្រ្តីព័ត៌មានលីប៊ី លោក Mahmoud Shammam មិនអាចនិយាយ ដោយបញ្ជាក់ថា ជាហ្គាដាហ្វី ឬមិនមែននោះទេ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា វានៅតែជាមន្ទិលសង្ស័យថា ហ្គាដាហ្វី ស្ថិតនៅក្នុងទីក្រុងសឺត ឬក្បែរទីក្រុងសឺត ជាទីកំណើតរបស់លោក។

សេចក្តីរាយការណ៍បានបន្តថា មនុស្សជាច្រើនបាននឹងកំពុងរង់ចាំ មើលរូបថត ដែលជាភស្តុតាង នៃការចាប់ខ្លួន ហ្គាដាហ្វី ។

ទោះជាយ៉ាងណាបើយោងតាមសេចក្តីរាយការណ៍ខាងលើមនុស្សម្នាក់ ត្រូវបានចាប់ខ្លួន ដែលសង្ស័យថា ជាហ្គាដាហ្វី ប៉ុន្តែការបញ្ជាក់នូវការពិតយ៉ាងណានោះ គឹត្រូវរង់ចាំការពិនិត្យ DNA របស់សមត្ថកិច្ចសហរដ្ឋអាមេរិក ជាមុនសិន៕

Repair by : http://dap-news.com

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: