Home > ព័ត៌មានក្នុងប្រទេស > ឆ្លើយ​តប​មតិ​អវិជ្ជមាន សិទ្ធិមនុស្ស​មិន​អាច​ចូល​ពាក់​ព័ន្ធ​ផ្នែក​នយោបាន​ ហើយ​ជ្រៀត​ជ្រែក​ដល់​អ្នក​ធ្វើ​ច្បាប់ទេ

ឆ្លើយ​តប​មតិ​អវិជ្ជមាន សិទ្ធិមនុស្ស​មិន​អាច​ចូល​ពាក់​ព័ន្ធ​ផ្នែក​នយោបាន​ ហើយ​ជ្រៀត​ជ្រែក​ដល់​អ្នក​ធ្វើ​ច្បាប់ទេ

លោក​  Maina Kiai ដែល​ជា​អ្នក​ធ្វើ​​របាយ​ការណ៍​​ពិសេស​នៃអង្គការ​​សហប្រជាជាតិ​​ស្តីពី​​​​សិទ្ធិ​​​​​មាន​សេរីភាព​​​ប្រមូល​​ផ្តុំ​​​ និង​ជួប​ជុំ​​​ដោយ​សន្តិវិធី​​  លោក​ Frank La Rue ដែល​ជា​​អ្នក​ធ្វើ​​​របាយ​ការណ៍​​​ពិសេស​របស់​អង្គការ​​​សហប្រជាជាតិ​​​ស្តីពី​​សិទ្ធិ​មាន​​សេរីភាព​ក្នុង​ការ​បញ្ចេញ​​មតិ​​ និង​យោបល់​​​ ​និង​​​លោក​ស្រី​ Margaret  Sekaggya  ​ដែល​ជា​អ្នក​ធ្វើ​របាយ​ការណ៍​​ពិសេស​​​នៃ​អង្គការ​​​​សហប្រជាជាតិ​​ស្តីពី​​​ស្ថាន​ភាព​អ្នក​​ការ​ពារ​សិទ្ធិ​មនុស្ស​ ប្រហែល​​​​ជាត្រូវ​​បាន​បញ្ចុះ​​​បញ្ចូល​​​ដោយ​ជោគជ័យ​​ពីលោក​ Brad Adams   ​នៃអង្គការ​ឃ្លាំមើល​​សិទ្ធិ​មនុស្ស​អាស៊ី និង​​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​អន្តរ​ជាតិ​​​៩​ទៀត​ ដែល​ជា​​​​អង្គការ​​​ទាំង​១០​​ ដែល​បាន​​ផ្ញើ​​លិខិត​ដ៏អាក្រក់​​ទៅ​កាន់​​​ទីភ្នាក់​​​ងារ​នៃអង្គការ​​​សហប្រជាជាតិ​​​ចំនួន​១៧​ ដោយ​វាយ​ប្រហារ​​​សេចក្តី​​ព្រាង​​​ច្បាប់​ស្តីពី​​​អង្គការ​​មិនមែន​រដ្ឋា​ភិបាល​​​របស់​កម្ពុជា​ «អាច​​​នឹង​មាន​ឥទ្ធិពល​​អវិជ្ជមាន​​​ខ្លាំង» ចំពោះ​​អង្គការ​​​មិនមែន​រដ្ឋា​ភិបាល​​នានា​​ដែល​កំពុង​​ប្រតិបត្តិ​ការ​ក្នុង​ប្រទេស​កម្ពុជា​ ដែលមិន​ខុសគ្នា​​​ពីការ​និយាយ​ថា «​​ជាទារក​ចង្រៃ​​ឧត្បាត​​​​នឹង​បំផ្លាញ​​​ដល់​​​ឪពុក​ម្តាយ​និង​អ្នក​ភូមិ​​​ក្រោយ​ពេល​ចាប់​ កំណើត​» ។   ដូច​ដែល​​បានរាយការណ៍​នៅ​​ក្នុង​សារព័ត៌​មាន​​  The Cambodia Daily ​និង  The Phnom   Penh Post ​​​នៅ​​ថ្ងៃទី​​១៧​ ខែតុលា ឆ្នាំ​២០១១​ អ្នក​ធ្វើ​របាយការណ៍​ពិសេស​​​នៃអង្គការ​​សហ ប្រជាជាតិ​ ទាំងបី​រូបនេះ ហាក់​ដូច​ជា​​​​កំពុង​ស្វះ​ស្វែង​​​រក​អាណត្តិ​​​របស់អង្គការ​​​សហប្រជាជាតិ​​ ​សម្រាប់​ខ្លួនគេ ដើម្បី​​បន្ត​ជំរុញ​​យុទ្ធ​នា​ការ​ចោទ​ប្រកាន់​​​អស់​រយៈ​​ពេល​យ៉ាង​យូររាប់​​ឆ្នាំ​ ដែល​​ត្រូវ​​បាន​​រៀបចំ​​ដោយ​លោក​ Brad​ Adams ​និង​គូកន​​​​របស់​គាត់​​ប្រឆាំង​​​​នឹង​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា។

ជា​ធម្មតា​​ អ្នក​ធ្វើ​​របាយ​ការណ៍​​​ពិសេស​នៃ​អង្គការ​​​សហប្រជាជាតិ​ ទទួល​អាណត្តិ​​​ពីក្រុម​​​ប្រឹក្សា​សិទ្ធិ​មនុស្ស​​នៃអង្គការ​សហប្រជាជាតិ​​ ដើម្បី​​«​ត្រួត​​​ពិនិត្យ​ឃ្លាំ​​មើល​​ការ​រំលោភ​បំពាន​​សិទ្ធិ​មនុស្ស​ » ប៉ុន្តែ​​​មិនមែន​ចូល​ពាក់​ព័ន្ធ​​​​នៅក្នុង​​​នយោ​បាយ​​​នៃការ​ជ្រៀត​ជ្រែក​​​នៅក្នុង​ដំណើរ​​​ការ​នៃការ​តាក់​តែង​​ច្បាប់​​ដោយ​​​​រដ្ឋសមាជិក​អធិប​តេយ្យ​​​​​របស់​​អង្គការ​​​សហប្រជាជាតិ​នោះ​ទេ ហើយ​​ក៏​មិន​មែន​ដើម្បី​ចោទ​​ប្រកាន់​​​រដ្ឋសមាជិក​​​​មួយពីបទ​រំលោភ​បំពាន​សិទ្ធិ​តាម​​ការ​រំពឹង​គិត​នូវ​អ្វី​ដែល​​អាចកើត​ឡើង​ក្នុង​ពេល​អនាគត​​នោះ​ឡើយ​ ។  អស់​​រយៈពេល​​យូរពេក​​ហើយ​​លោក​  Brad Adams  និងគូកន​ បាន​លាបពណ៌​​​ដល់​​អង្គការ​​​​​មិនមែន​រដ្ឋា​ភិបាល​​កម្ពុជា​ថា​​​​​ជា​​ជន​រង​គ្រោះ​​នៃ​ការ​​​​រំលោភបំពាន​នយោ​បាយ​ និង​សិទ្ធិ​មនុស្ស​ដេល​​ប្រព្រឹត្ត​ឡើង​​ដោយ​រាជ​រដ្ឋា​​​ភិបាល​កម្ពុជា ដែល​នេះ​គឺជាការ​កុហកសុទ្ធ​សាធ​​​​នៅក្នុង​ក្របខណ្ឌ​​​ការងារ ជាសាកល​​នៃ​យុទ្ធនា​ការ​​​បំពុល​​បរិយាកាស​ប្រឆាំង​​នឹង​កម្ពុជា​​​​​ ។  អ្នក​គាំទ្រ​​​និងឧបត្ថម្ភ​ផ្នែក​​ហិរញ្ញ​វត្ថុ​​​ចំពោះ​​អង្គការ​​មិន​មែន​រដ្ឋា​ភិបាល​​អន្តរជាតិ​ទាំង​នោះ ត្រូវ​បញ្ឈប់​​​​ការផ្តល់​​មូលនិធិ​ដល់​សកម្ម​ភាព​ឃោរ​ឃៅ​​​​​ទាំងនេះ ។

គ្មាន​​​អាណត្តិ​របស់​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​​​សហប្រជាជាតិ​ អ្នក​ធ្វើ​​របាយ​ការណ៍​​​​ពិសេសនៃ​​​អង្គការសហប្រជាជាតិ​មិន​មាន​តួនាទី​​​​ស្រប​ច្បាប់​​​​នៃអង្គការ​​​សហប្រជាជាតិទេ ដោយ​សារតាម​ការពិត​ទៅអ្នក​​​ធ្វើ​របាយការណ៍​​ពិសេស​នៃ​អង្គ​ការ​​សហប្រជាជាតិ​​គ្រាន់​តែ​​ជាអ្នក​ស្ម័គ្រ​​ចិត្ត​អន្តរជាតិ​ប្រកប​ដោយ​​វិជ្ជា​​​ជីវៈ​​ខ្ពស់​។ ​បុគ្គល​​រូបនោះ​មិន​មែន​​ជា​និយោ​ជិក​​របស់​អង្គការ​​​សហ​ប្រជាជាតិ​​នោះទេ ។ នៅពេល​​​ណា​ដែល​​​បុគ្គល​​​រូបនោះ​​​ទទួល​បាន​​​អាណត្តិ​​​​​ គាត់​ទទួល​​​​​បាន​តួនាទី​ស្រប​​​ច្បាប់​ជាអ្នក​ជំនាញ​ការ​នៃ​អង្គការ​​សហ​ប្រជា​ជាតិ​​សម្រាប់​​​បេសកកម្ម​ អង្គការ​​​សហប្រជា​ជាតិ​ ដោយ​មាន​អភ័យ​ឯកសិទ្ធិ​ និង​ការ​​​ទទួល​ស្គាល់​​​ជាការ​​​ទូត​ទទួល​បាន​ថវិកា​​​របស់​អង្គការ​​​សហ​ប្រជាជាតិ​ និង​ភ័ស្តុ​ភារ​​​របស់​អង្គការ​​​សហ​ប្រជា​ជាតិ​​ទៀតផង ។ ដូច​​ដែល​បានរាយ​ការណ៍​​​​នៅក្នុង​​​សារព័ត៌​មាន​​​ The Cambodia  Daily និង​  The  Phnom Penh Post  «​លោក​​ Kiai  បាន​សុំ​​​ឱ្យ​​រាជរដ្ឋា​ភិបាល​​​​អញ្ជើញ​គាត់មក​​កម្ពុជា​ដើម្បី​​ពិភាក្សា​​​គ្នា​» ដែល​ជា​ល្បិច​បំភ័ន្ត​ភ្នែក​​យ៉ាង​ច្បាស់​ដើម្បី​បង្កើត​ឱ្យ​មាន​អាណត្តិ​​របស់​​​អង្គការ​​​សហប្រជាជាតិ​​សម្រាប់​គាត់ ។ អ្នក​ធ្វើ​របាយ​ការណ៍​​ពិសេស​​នៃអង្គការ​​​សហប្រជាជាតិ លោកស្រី​​Margaret Sekaggya ដឹងយ៉ាង​ច្បាស់​​​​ថា ខ្លួន​មិន​អាច​​អះ​អាង​​ដូច​ដែល​បាន​រាយ​ការណ៍​​​​​ដោយសារព័ត៌​មាន​​​ ThePhnom Penh Post   ​​ដោយ​និយាយ​ថា៖​«​យើង​ត្រៀម​​ខ្លួន​​​​​រួច​ហើយ​ ដើម្បី​​ផ្តល់​ការគាំទ្រ​ និងជំនួយ​​ផ្នែក​​បច្ចេក​ទេស​»​  បែបនោះ​ទេ  ​នៅពេល​ដែល​ខ្លួន​ និង​​អ្នក​ធ្វើ​​របាយ​ការណ៍​​ពិសេស​​​នៃអង្គការ​​​សហប្រជាជាតិ​​​ដទៃ​​​ទៀត​​មិន​មាន​​​អាណត្តិ​របស់​អង្គការ​សហ​ប្រជាជាតិ​នោះ ។

លោក​​ Brad Adams  ដែល​​ជានាយក​​ប្រចាំ​នៅ​អាស៊ី​​នៃអង្គការ​ឃ្លាំមើល​​សិទ្ធិ​មនុស្ស​​ លោក​  Souhayr Belhassen  ដែល​​ជា​ប្រ​ធាន​​សហព័ន្ធ​អន្តរជាតិ​​​ស្តីពី​សិទ្ធិ​មនុស្ស​​(FIDH) លោក​ Agnes Canllamard នាយក​​ប្រតិបត្តិ​​អង្គការ​​​ ARTICLE19​ លោក​​ Brittis  Edman ​នាយក​កម្ម​​វិធីនៃ​អង្គការ​​​​អ្នក​ការពារ​សិទ្ធិ​​ស៊ីវិល​​អាស៊ី​អាគ្នេយ៍​​ លោក​ Enrique  Eguren ​​នាយក​​​កម្ម​វិធី​​នៃអង្គការ​ការពារ​អន្តរជាតិ​ លោក​ David J. Kramer  ​ប្រធាន​​នៃ​អង្គការ​​​​ Freedom House លោក​​​ Mary Lawlor  ​នាយក​នៃអង្គការ​​​ Front  Line Defenders ​លោក​ Eric Sottas ​អគ្គ​លេខា​​ធិការ​​អង្គការ​ពិភព​លោក​ប្រឆាំង​​នឹង​ការ​​ធ្វើ​ទារុណ​កម្ម​(OMCT) លោក​ Simon Taylor  នាយក​​ស្ថាបនិក​នៃអង្គការ​​ Global Witness​លោក​ Gayathry Venkiteswaran  នាយក​ប្រតិបត្តិ​​​នៃអង្គការ​​​សម្ព័ន្ធ​​ព័ត៌​មានអាស៊ី​​អាគ្នេយ៍​ (SEAPA) នៅក្នុង​លិខិត​ចុះ​​ថ្ងៃសុក្រ​ទី​​៩ កញ្ញា ​ដែល​​ផ្ញើ​​ទៅ​​កាន់​​​ទីភ្នាក់​​ងារ​នៃ​​អង្គការសហប្រជា​ជាតិ​​ចំនួន​១៧ បាន​ពិពណ៌នា​​អំពី​ «បញ្ហា​​​ស្មុគ​ស្មាញ​​» ដែល​មាន​នៅក្នុង​សេចក្តី​ព្រាង​​ច្បាប់​​ស្តីពី​អង្គការ​​មិនមែនរដ្ឋា​ភិបាល​កម្ពុជា​​។ យុទ្ធ​នាការ​​​រយៈ​ពេល​វែង​​ប្រឆាំង​​​នឹង​កាតព្វកិច្ច​​​ និងភារកិច្ច​​​​របស់រាជ​​រដ្ឋា​ភិបាល​​កម្ពុជា​នៅក្នុង​ការគ្រប់​គ្រង​​អង្គការ​​​​មិន​មែនរដ្ឋាភិបាល​​​​ក្នុង​ប្រទេស​កម្ពុជា គឺជា​ផែន​ការ​ដែល​បាន​​​គិតគូរ និងតាក់​តែង​ឡើង​យ៉ាង​​​ស្មោក​គ្រោក​​​ក្នុង​​គោល​បំណង​ការពារ​ និង​ជួយ​ទប់​ស្កាត់​​ក្រុម​អង្គការ​មិន​មែន​​រដ្ឋា​ភិបាល​​ ដែល​តស៊ូ​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្ស​​មិន​ឱ្យ​គោរព​​​គោលការណ៍​តម្លាភាព​​ និង​គណនេយ្យ​​​ភាព ។ ម្យ៉ាង​វិញទៀត​ ​​លិខិត​នោះ​បាន​ពិពណ៌នា​​អំពី​កិច្ច​ខិតខំ​​ប្រឹង​ប្រែង​​យ៉ាង​ខ្លាំង​​​របស់​អង្គការ​​មិនមែន​​​រដ្ឋា​ភិបាល​​​ដើម្បី​ធានា​ឱ្យ​មាន​​​តម្លា​ភាព និង​គណនេយ្យ​ភាព​នៅក្នុង​ការ​អនុវត្ត​គម្រោង​​ក្នុង​ប្រទេសកម្ពុជា ហើយ​​«កិច្ច​ខិតខំ​​ប្រឹង​​​ប្រែង​ទាំងនោះ​ ​នឹងត្រូវ​បាន​ទទួល​រងប៉ះពាល់​​យ៉ាង​​​អវិជ្ជមាន​ នៅពេល​ដែល​​ក្រុម​សង្គម​​ស៊ីវិល​​ដែល​ត្រួត​ពិនិត្យ​​​​គម្រោងនានា របស់រដ្ឋា​ភិបាល​​​ប្រឈម​មុខ​នឹង​ការ​ត្រួត​ពិនិត្យ​​ដ៏តឹង​តែង​​​ជាមុន  និង​ដ៏ក្តៅ​គគុក​ពីរដ្ឋា​ភិបាល​​»។  លិខិត​នោះ​​ក៏​បាន​ទិតៀន​​អំពីការ​​ចុះបញ្ជី​​​ដែល​​តម្រូវ​​តាម​ផ្លូវ​​​​ច្បាប់​​​អង្គការ​​មិនមែន​រដ្ឋា​ភិបាល​​​ដោយ​​​ចោទ​ថា៖«​​​​ផែន​ការចុះ​បញ្ជី​​​នេះ​មិន​គួរ​ត្រូវ​បាន​ប្រើ​ប្រាស់​​ ដើម្បី​​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ដល់​សេរីភាព​ជួប​ជុំ​គ្នា​បញ្ចេញ​​មតិ និង​ប្រមូល​ផ្តុំ​ទេ​» ហើយ​ផល​ប៉ះ​ពាល់​​មួយក្នុង​ចំណោម​​​​ផល​ប៉ះ​ពាល់​​អវិជ្ជ​មាន​​​នានា​ដែល​​ត្រូវ​បាន​ដក​ស្រង់ នៅក្នុង​លិខិត​​នោះគឺ​ថា «ច្បាប់​​នេះ​បង្កើត​ឱ្យ​មាន​​តម្រូវ​ការ​​ដែល​មាន​ការព្រួយ​បារម្ភ​​ និង​ការ​ធ្វើ​​របាយ​ការណ៍​​​ដ៏សន្ធឹក​សន្ធាប់​​​ដែល​នឹង​ធ្វើ​​ឱ្យ​មាន​បញ្ហា​យ៉ាង​ខ្លាំង​​ដល់​សមាគម​​ និង​ក្រុមនានា​​របស់​ប្រជាពលរដ្ឋ​​នៅតាម​មូល​ដ្ឋាន​»។

លោក​​Kiai  ​ដែល​ជា​អ្នក​ធ្វើ​របាយ​ការណ៍​​ ពិសេស​នៃអង្គការ​​​សហប្រជាជាតិ​ និងអ្នកធ្វើ​របាយការណ៍​​ដទៃទៀត​​ បាន​លើក​ឡើង​ដដែលៗ​​ពីទឡ្ហីករណ៍​​​ដូចគ្នា​​នេះ និងបាន​​​​ចោទ​ប្រកាន់​  ​ដូចៗគ្នា ដែលត្រូវ​បាន​សរសេរ​ដោយ​​លោក​​ Brad Adams  ​និងគូកន​ នៅក្នុង​លិខិត​​ចុះ​ថ្ងៃទី៩ កញ្ញា ​​ដែលផ្ញើ​ទៅ​​កាន់​ទី​ភ្នាក់​ងារ​​​នៃអង្គការ​សហប្រជាជាតិ​​ចំនួន​​១៧​ដែល​​ពាក់​ព័ន្ធ​​​​នឹង​ការ​​ចុះ​ឈ្មោះ​​ដែល​​ជា​ការតម្រូវ​​ ហើយ​នឹង​លក្ខខណ្ឌ​​​​តម្រូវ​​​ការ​សមាជិក​ភាព​ និងការធ្វើ​​របាយ​​ការណ៍​​​ដោយ​និយាយថា ៖«​​​ការធ្វើ​​​ដូច​នេះ​ (​​​ការត្រូវ​​​​ឱ្យ​មាន​ការ​ចុះ​​បញ្ជី​​​​និងធ្វើ​​របាយ​ការណ៍​​​​) បង្ក​​ឱ្យ​មាន​ការបង្រួញ​​​និងគាប​សង្កត់​​សិទ្ធិសេរីភាព​​ជួបជុំ​គ្នា​» ​ហើយ​​​តម្រូវ​​ការសមាជិកភាព​​​ និង​ការធ្វើ​​​​របាយ​ការណ៍​​ គឺស្មុគ​​ស្មាញ​​ និង​មាន​លក្ខណៈ​​ការិយា​​ធិបតេយ្យ​»។  មាត្រា​​​២២នៃ​អនុសញ្ញា​​អន្តរជាតិ​​ស្តីពី​សិទ្ធិ​ស៊ីវិល និង​នយោ​បាយ​​​ចំពោះ​​​សិទ្ធិ​មាន​​​សេរីភាព​​​ជួបជុំ​គ្នា​ ​ខាង​ក្រោម​​នេះ​មិន​បាន​​​ផ្តល់​​ ឱ្យ​លោក​​Kiai ​លោកLa Rue លោក​​​ស្រី​​Sekaggya​ នូវ​​ទឡ្ហីករណ៍​​​រឹងមាំ​​​​ជាមូលដ្ឋាន​ ដើម្បី​​វាយ​ប្រហារ​មក​​​លើ​​សេចក្តី​​ព្រាង​ច្បាប់​ស្តីពី​អង្គការ​​​មិនមែន​រដ្ឋា​ភិបាល​​​របស់​កម្ពុជា​នោះទេ ។

មាត្រា​២២​៖​
១-​មនុស្ស​​គ្រប់រូប មានសិទ្ធិ​​សេរីភាព​ជួប​​ប្រជុំ​​គ្នា​​ជាមួយ​អ្នក​ដទៃ​ រួមទាំង​​សិទ្ធិ​បង្កើត​ និងចូល​​រួម​សហគមន៍​​ពាណិជ្ជ​​កម្ម ដើម្បី​​ការ​ពារ​​​នូវ​ផល​ប្រយោជន៍​​របស់​ខ្លួន​ ។​
២-​​គ្មាន​​​ការដាក់​​កំហិត អាច​​ត្រូវ​បាន​​ធ្វើ​ឡើង​​ទៅ​លើការ​អនុវត្ត​សិទ្ធិ លើកលែង​តែការ​អនុវត្ត​សិទ្ធិ​ដែលតម្រូវ​​ដោយ​​ច្បាប់ ហើយ​និងការ​អនុវត្តសិទ្ធិដែល​​ចាំ​បាច់​​នៅក្នុង​​សង្គម​​​ប្រជា​ធិបតេយ្យ​​​ ដើម្បី​ជា​ប្រយោជន៍​​សន្តិ​សុខ​ជាតិ ឬសុវត្ថិភាព​ សាធារណៈ​ សណ្តាប់​ធ្នាប់​​​សាធា​រណៈ (ordre public) ​ការការពារ​​សុខភាព​​​សាធារណៈ​​ ឬគុណធម៌ ឬការ​ការ​ពារសិទ្ធិ​​ និង​​សេរី​ភាព​​​របស់​​អ្នក​ដទៃ​ ។ មាត្រា​​នេះ​មិន​ត្រូវ​រារាំង​​​ដល់ការ​​​​ដាក់​នូវ​ការដាក់​​កំហិត​​ផ្លូវ​ច្បាប់​​ទៅលើ​​​សមាជិក​នៃកង​កម្លាំង​ប្រដាប់​អាវុធ​ និង​នៃប៉ូលិស​​ក្នុង​ការអនុវត្ត​សិទ្ធិ​របស់​ខ្លួននេះទេ ។​
៣-​មិន​មាន​​អ្វី​​នៅក្នុង​មាត្រា​​នេះ អនុញ្ញាត​​​ដល់​​រដ្ឋ​​ភាគី​​នៃអនុសញ្ញា​​អង្គការ​​​​ពលកម្ម​អន្តរ​ជាតិឆ្នាំ​​​១៩៤៨ ស្តីពី​​​សេរីភាព​នៃ​ការ​​ជួបជុំ​​ និង​ការ​ការពារ​សិទ្ធិ​បង្កើតអង្គការ ឱ្យ​​ចាត់​វិធាន​ការ​​​ផ្លូវ​ច្បាប់​​​ដែល​អាច​នឹងប៉ះពាល់​​ ឬឱ្យ​អនុវត្ត​ច្បាប់​​​នេះ​​នៅក្នុង​លក្ខណៈ​​ដែល​អាច​ឱ្យ​មាន​ការ​ប៉ះ​​​ពាល់​ដល់​​​​អ្នក​ធានា​ដែល​​ត្រូវ​បាន​​ផ្តល់​នៅ​ក្នុង​អនុសញ្ញា​​នេះ ។

គួរ​កត់​សម្គាល់​ថា មាត្រា​​​២២នេះ បាន​និយាយ​​យោង​ទៅ​លើ​ «​ច្បាប់​» ​ហើយ​មិន​មែន​យោង​ទាំងស្រុង​ទៅលើ​​សេរីភាព​នៃការ​ជួបជុំ​គ្នា​ដោយ​គ្មាន​​«ច្បាប់​»​ នោះទេ ។ ច្បាប់​​​ គឺមាន​​​លក្ខណៈ​​ហាមឃាត់​​ ប៉ុន្តែ​​​នៅពេល​​​​ដែល​​វាស្រប​​​ទៅតាម​​​បញ្ញត្តិ​ទាំង​ឡាយ​​នៃរដ្ឋធម្មនុញ្ញ​នៃព្រះ​រាជាណាចក្រ​​​កម្ពុជា​ច្បាប់​នោះ​​​គឺជា​ច្បាប់​​ល្អ ៕

 

Repair by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: