Home > ព័ត៌មានក្នុងប្រទេស > បុរស​​​អ្នកបេះ​​​ត្រកួន​លើក​ដៃ​សំពះ​​លា​ប្រពន្ធ​​​កូន​រួច​លោតទឹកសម្លាប់ខ្លួន​

បុរស​​​អ្នកបេះ​​​ត្រកួន​លើក​ដៃ​សំពះ​​លា​ប្រពន្ធ​​​កូន​រួច​លោតទឹកសម្លាប់ខ្លួន​

រាជធានីភ្នំពេញ ៖ បុរសម្នាក់​​​មាន​វិបត្តិ​​​​ផ្លូវ​ចិត្ត​​ដែល​អ្នក​​ដទៃ​​មិនបានដឹង​​​ ហើយ​សូម្បី​តែ​ប្រពន្ធ​​​​​របស់​ខ្លួន​ក៏​មិន​​ដែល​ដឹង​ថា ​ប្តី​មាន​​វិបត្តិ​អ្វី​​​​​ផង​នោះ​​ បែរ​ជា​ដាច់​ចិត្ត​​​ធ្វើអត្តឃាត​​​​លោតទឹក​​​ប្រឡាយ​​ជ​ម្រៅ​​ប្រមាណ​៣ម៉ែត្រ​​​សម្លាប់ខ្លួន​ ហើយ​​គេ​សង្ស័យថា ​​​បុរស​រូប​នេះ​បានស្លាប់​​បាត់​ទៅ​ហើយ​ ព្រោះ​​ក្រោយពេល​លោត​ចូល​ទៅ​​ ស្រាប់​តែ​​​លិច​បាត់​​ទៅ​​ក្នុងទឹក​ ម្យ៉ាង​ទៀត​ភ្លាមៗ​នោះ​គេ​បាន​នាំគ្នា​​ចុះ​ទៅរាវ​រក ប៉ុន្តែ​មិនបាន​ប្រទះ​​ឃើញ​ឡើយ ។ អ្វី​ដែល​គួរឱ្យហួសចិត្ត​​នោះ​ មុនពេល​លោត​ទឹក​ស្លាប់​​ខ្លួន​​បុរសរូបនោះ បាន​លើកដៃ​​​​សំពះ​លា​ប្រពន្ធ​ និង​កូន​ដោយ​និយាយថា ​​ម្តាយ​ត្រូវ​​មើល​ថែ​កូន ឯកូនត្រូវ​មើល​ថែម្តាយ​ ខ្ញុំ​​ជាប្តី​ និង​ឪពុក​ជួបបានតែ​ត្រឹម​នេះទេ បន្ទាប់​ពី​និយាយ​ចប់បុរស​រូប​នោះ​​ក៏បាន​លោត​ទឹក​​សម្លាប់​​ខ្លួនតែម្តង។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាលពីវេលា​ម៉ោង​២ និង២០នាទី​រសៀល​​ថ្ងៃទី​២០​ តុលា ​២០១១ នៅចំណុច​​ប្រឡាយ​ទឹកមួយកន្លែង​​​ដែល​​មាន​កំប្លោក​​ដុះណែន​ណាន់តាន់តាប់​ស្ថិតនៅ​​ខាង​ក្រោយបុរី សន្តិភាព៣ ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ ​ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ។

បុរស​រូបនោះឈ្មោះ​ម៉េង សឿន ​អាយុ​៦៣​ឆ្នាំ ​​​មានទីលំនៅ​ភូមិកើតហេតុ មុខរបរ​​បេះ​ត្រកួនលក់ ប្រពន្ធឈ្មោះកែវ ​រ៉ៃ អាយុ​៥២ឆ្នាំ ​​​ពួកគាត់មានកូន​ជា​ច្រើននាក់ ប៉ុន្តែ​សព្វ​ថ្ងៃ​​​រស់នៅ​​ជាមួយកូនតូចៗ២​នាក់ទេ​ ព្រោះ​កូន​ផ្សេងទៀត​មាន​គ្រួសារ​បែកចេញ​អស់ហើយ ។

ស្ត្រី​ជាប្រពន្ធ​​​បាន​រៀបរាប់​​ប្រាប់គេឯងថា ​នៅមុនពេល​កើតហេតុ ​រូបខ្ញុំ​និង​​ប្តី​រួមទាំង​​​កូន​ៗ​ចំនួន​២នាក់​​បាន​នាំគ្នា​​​ ទៅ​រក​​បេះ​ត្រកួន​​​​នៅ​ចំណុច​កើតហេតុ​​ខាង​លើ ពេល​ទៅ​ដល់​ពួក​​ខ្ញុំ​បាន​បេះ​ត្រកួន​ជា​ធម្មតា​ លុះ​បេះ​បាន​​គ្រប់​ចំនួន​ ​​ប្តីរបស់ខ្ញុំ​បាន​ប្រមូល​ត្រកួន​ឱ្យ​ខ្ញុំ​ចង​បាច់​ដើម្បី​ទូល​ត្រឡប់​ទៅ​​ផ្ទះ​វិញ​រួច​​គាត់​ក៏​បាន​​ចុះ​លាង​ខ្លួន​នៅ​មាត់​លូ​ក្បែរ​នោះ។ បន្តិច​ក្រោយ​មក​ក្នុង​ពេល​ដែល​រូប​ខ្ញុំ​កំពុង​​ចង​ត្រកួន​ស្រាប់​តែ​ប្តី​របស់​ខ្ញុំ​លើកដៃ​សំពះ​ខ្ញុំ​និងកូន​ រួច​និយាយ​ថា កូនៗ​ទាំង​អស់​ត្រូវ​ស្រលាញ់​មើល​ថែ​រក្សា​ម្តាយ​ ឯ​ម្តាយ​វិញ​ត្រូវ​ស្រលាញ់​មើល​ថែ​កូន​ពេល​នេះ​ខ្ញុំ​ជា​ប្តី និង​ឪពុក​ជួប​គ្នា​តែ​ត្រឹម​នេះ​ទេ​។ បន្ទាប់​ពី​និយាយ​ចប់​ប្តី​របស់ខ្ញុំ​បាន​លោត​ទឹក​សម្លាប់​​​ខ្លួន​តែ​ម្តង​ ​​ខណៈ​ពេល​នោះ​​ទោះ​​បី​ជា​ខ្ញុំ​ខំ​រត់​ទៅ​ស្រវា​ចាប់​ក៏​ចាប់​មិន​ទាន់​ដែរ​ ម្យ៉ាង​ទៀត​ទឹក​​ប្រឡាយ​នោះ​ជ្រៅ​ណាស់ និង​មាន​​កំប្លោក​​ក្រាស់​ឃ្មឹក​ ព្រម​ទាំង​​ទឹក​ហូរ​យ៉ាង​ខ្លាំង​ទៀត​ផង៕

 

Repair by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: