Home > ព័ត៌មានក្នុងប្រទេស > ប៉ងនាំនាង​ឡើងផ្ទះសំណាក់​ នាង​ដឹង​ខ្លួន​ប្តឹង​​ប៉េអឹម​​រត់​ចោល​រថយន្ត​

ប៉ងនាំនាង​ឡើងផ្ទះសំណាក់​ នាង​ដឹង​ខ្លួន​ប្តឹង​​ប៉េអឹម​​រត់​ចោល​រថយន្ត​

ក្រុងប៉ោយប៉ែត​​​​​ ៖ ​តាមប្រភពព័ត៌​មាន​​​​ពី​​ស្រុកម៉ាឡៃ បាន​ឱ្យដឹង​ថា ​កាលពីយប់ថ្ងៃទី​​១៨ តុលា ​២០១១ កម្លាំង​​ប៉េអឹម​​ស្រុកម៉ាឡៃ បាន​​រឹបអូស​​រថ​យន្ត​​​មួយគ្រឿង​​​នៅភូមិ​​អូរ​ល្វា​ ឃុំ​បឹង​​បេង ក្រោយ​ពេល​​ទទួល​ព័ត៌​មាន​ថា ​​មាន​​នាង​ក្រ​មុំ​​ម្នាក់​​បាន​ប្តឹង​​ទៅ​សុំ​អន្តរាគមន៍​​ពី​ប៉េ​អឹម​ស្រុក​សំពៅ​លូន​ដោយ​ចោទ​ថា ម្ចាស់​រថយន្ត​​នេះ​បាន​នាំ​​នាង​ទៅរក​​ផ្ទះ​សំណាក់​ប៉ុន​ប៉ង​រំ​លោភ​។  រថ​យន្ត​ដែល​ត្រូវ​​កម្លាំង​​ប៉េ​អឹម​ស្រុក​ម៉ា​ឡៃ​ចាប់​បាន​នោះ​ម៉ាក​​កូ​រ៉ូ​ឡា​ពណ៌​ខ្មៅ​ចង្កូត​ឆ្វេង​ស៊េរី​ឆ្នាំ​១៩៩២​។

តាម​ប្រ​ភព​ព័ត៌មាន​បាន​ឱ្យដឹងទៀត​ថា ​ក្រោយ​ពេល​ចេញ​ពី​ពិធី​ខួប​កំណើត​នៅ​ផ្ទះមិត្ត​ភក្តិ​​ម្នាក់​ ដែល​ជា​សិស្ស​រៀន​ផ្នែក​​សំ​អាង​ការ​​ជាមួយ​គ្នា​​ក្នុង​ភូមិ​ថ្មី ស្រុក​ម៉ា​ឡៃ​​នោះ​ នាង​ក្រ​មុំ​ខាង​លើ​ដែល​សុំ​មិន​បញ្ចេញឈ្មោះ​ ​​ទើប​តែ​ស្គាល់​គ្នា​ជាមួយ​បុរសម្នាក់​​ខណៈ​រួម​តុ​ជុំ​គ្នា​ក្នុង​ពិ​ធី​​​ បាន​សុំ​ដោយ​សារ​ទៅ​​ក្រុង​សិរីសោភ័ណ​វិញ​ ​ព្រោះ​យប់​​គ្មាន​រថយន្ត​ឈ្នួល​ ប៉ុន្តែ​​បុរស​នោះ​​មិន​ទៅ ក្រុង​​សិរីសោភ័ណ ​​បែរ​ជា​​ទៅ​ស្រុក​​សំពៅ​លូន​​ឯណា​ឯណោះ​ឆ្កុយ​ ហើយ​បាន​បើក​រថយន្ត​​ស្វែង​រក​ផ្ទះ​សំណាក់​ពី​កន្លែង​មួយទៅ​កន្លែង​មួយ​…​លុះ​​ដល់​ចំណុច​​មួយនោះ​បុរស​អ្នក​បើកបរ​រថយន្ត​​ឱ្យ​នាង​​អង្គុយ​​​ក្នុង​រថយន្ត​ ​ចំណែកខ្លួន​ចេញទៅ​ដើរ​ក​​ផ្ទះ​សំណាក់​ ដើម្បី​ជួល​ដេក​។ ដោយ​សារ​នាង​ដឹង​​ពី​ផែន​ការ​មិនស្រួល​ ក៏​ចុះ​ពី​រថយន្ត​រត់​ទៅ​ប្តឹង​ប៉េ​អឹម​នៅ​ស្រុក​សំពៅ​លូន​ឱ្យ​​ជួយ​អន្ត​រាគមន៍​​​ផ្តល់​​​សុវត្ថិភាព​​​​ដល់​រូបនាង​។ ​​បុរស​នោះ​​​ហាក់​​ដឹង​ថា នាង​ទៅ​ប្តឹង​សមត្ថកិច្ច​ក៏​​បើក​រថយន្ត​​​​រត់​​ទៅ​​ស្រុក​ម៉ា​ឡៃវិញ​។

ជុំ​វិញ​ប្រ​ភព​ព័ត៌​មាន​​ខាង​លើ​​លោក​គឹម ចំរើន មេ​បញ្ជា​ការ​ប៉េ​អឹម​ស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​២០ តុលា ថា ​រថយន្ត​ដែល​កម្លាំង​លោក​​ចាប់​បាន​នោះ​បាន​បញ្ជូន​ទៅ​​រក្សា​ទុក​​នៅ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ហើយ​។ ​ករណី​ខាង​លើ​គឺ​មាន​​នាង​ក្រមុំ​ម្នាក់​ប្តឹង​ថា នាង​ត្រូវ​អ្នក​បើក​បរ​រថយន្ត​ប៉ុន​ប៉ង​យក​នាង​ចូល​ផ្ទះសំណាក់​​ ដើម្បី​​​ប្រព្រឹត្ត​​​មិនល្អ​ណាមួយ​មក​លើ​រូប​នាង​។ ពេល​ដែល​​លោក​ទទួល​ព័ត៌​មាន​ពី​ប៉េ​​អឹម​ស្រុក​សំពៅ​លូន​មក​ថា អ្នក​បើក​បររថយន្ត​​នោះ​​បាន​បើក​រថយន្ត​ចេញ​ពី​​ស្រុក​សំពៅ​លូន​ឆ្ពោះ​ទៅ​​ស្រុក​ម៉ា​ឡៃ​វិញ​​ហើយ ​លោក​ក៏​ដឹក​នាំ​កម្លាំង​ទៅ​ស្កាត់​​ផ្លូវ​​។ ពេលទៅ​ដល់​​ចំណុច​ភូមិ​អូរ​​ល្វា ​ឃុំ​បឹង​បេង ស្រាប់​​តែ​ឃើញ​តែ​រថយន្ត​​​ ​ដូច​ភិនភាគ​​ដែលគេ​​រាយការណ៍​​នោះចត​ចោល​លើ​ដង​ផ្លូវ ឯ​អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​បាត់​ ​លោក​ក៏​​​យក​រថយន្ត​ទៅរក្សាទុក​​​​តែម្តង​​ទៅ៕

 

Repair by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: