Home > ព័ត៌មានអន្តរជាតិ > ពួក​ចាប់​​ពង្រត់​នារី​​បារាំង​ម្នាក់​​ចង់​លក់​​សាក​សព​​របស់​គាត់​

ពួក​ចាប់​​ពង្រត់​នារី​​បារាំង​ម្នាក់​​ចង់​លក់​​សាក​សព​​របស់​គាត់​

ពួក​ចាប់​ពង្រត់​លោក​ស្រី​ MARIE DEDIEU ជា​នារី​បារាំង​ម្នាក់​ត្រូវ​ចាប់​ពង្រត់​កាល​ពី​ថ្ងៃ​ទី​១ តុលា កន្លង​មក​នេះ​នៅ​កេន​យ៉ា ហើយ​នាំ​ទៅ​កាន់​សូម៉ា​លី​ជា​កន្លែង​ដែល​លោក​ស្រី​ត្រូវ​ស្លាប់​ចង់​លក់​សាក​សព​របស់​គាត់​។ នេះ​ជា​ការ​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២០ តុលា របស់​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​បារាំង​លោក GERARD LONGUET ។

ក្រុង​ប៉ារីស​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៩ តុលា ពី​ការ​ស្លាប់​របស់​នារី​អាយុ​៦៦​ឆ្នាំ រូប​នេះ​ដែល​ជា​ជន​ពិការ​ ហើយ​កើត​ជំងឺ​មហារីក​។ លោក GERARD LONGUET ថ្លែង​ថា ពួក​ចាប់​​ចំណាប់​ខ្លាំង​រហូត​ដល់​ស្វះ​ស្វែង​លក់​សាក​សព​។ ការ​ចាប់​នារី​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ ហើយ​ពិការ​ទៀត​រួច​ពុំ​ឱ្យ​ថ្នាំ​​ពេទ្យ​ទើប​គាត់​ត្រូវ​ស្លាប់ រួច​ស្នើ​លក់​សាក​សព​ ដែល​ជន​ទាំង​នេះ​ជា​ពួក​ជន​ថោក​ទាប​បំផុត​។

លោកស្រី MARIE DEDIEU បាន​ទៅ​រស់​នៅ​កាល​ពី​១៥​ឆ្នាំ​មុន​នៅ​ជិត​ឡា​មូជា​តំបន់​ទេស​ចរ​ណ៍មួយ​នៅ​ភាគ​ខាង​ជើង​​កេន​យ៉ា ហើយ​ការ​ចាប់​លោក​ស្រី​ជា​ចំណាប់​ខ្មាំង​គឺ​ជា​ការ​កំណត់​មុខ​សញ្ញា​ ៕

 

Repair by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: