Home > ព័ត៌មានអន្តរជាតិ > ព្រះ​មហា​ក្សត្រី​យា​នី​​អេ​លី​ហ្សា​បែត​​ទី​2យាង​​ទៅ​កាន់​​អូស្ត្រាលី​

ព្រះ​មហា​ក្សត្រី​យា​នី​​អេ​លី​ហ្សា​បែត​​ទី​2យាង​​ទៅ​កាន់​​អូស្ត្រាលី​

ព្រះ​មហាក្សត្រី​យា​នី​អេលី​ហ្សា​បែត​ទី​២​ និង​ព្រះ​ស្វាមី​ព្រះ​អង្គ​ម្ចាស់​ហ្វី​លីប​ឌុច EDIN-​BOURGH ព្រះ​ជន្ម​៩០​ព្រះ​វស្សា​បាន​យាង​ទៅ​ដល់​ទី​ក្រុង​កង់​បេរ៉ា​រដ្ឋ​ធានី​អូ​ស្ត្រា​លី​ កាល​ពី​ថ្ងៃ​ទី​១៩ តុលា ដើម្បី​បំពេញ​ព្រះ​រាជ​ទស្សន​កិច្ច​រយៈ​ពេល​១១​ថ្ងៃ​មួយ​នៅ​ទី​នោះ​។ នេះ​ជា​ព្រះ​រាជ​ទស្សន​កិច្ច​លើក​ទី​១៦​ហើយ​របស់​ព្រះ​មហា​ក្សត្រី​​​យា​នី​អេលី​ហ្សា​បែត​ទី​២នៅ​អូស្ត្រាលី​។

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រា​លី​ លោក​ស្រី JULIA GILLARD និង​អគ្គ​ទេសាភិ​បាល​អូស្ត្រា​លី​លោក QUENTIN BRYCE បាន​ទៅ​ទទួល​បដិ​សណ្ឋារកិច្ច​​ព្រះ​មហា​ក្សត្រី​យានីនៅ​ព្រលាន​យន្ត​ហោះ​។ លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រា​លី​ និង​មេដឹក​នាំ​ប្រឆាំង​លោក TONY ABBOTT ត្រូវ​ជួប​ធ្វើ​សវនា​ការ​ជាមួយ​ព្រះ​មហា​ក្សត្រី​យានី​នា​ថ្ងៃ​ទី​២១ តុលា មុន​ពិធី​ជប់​លៀង​មួយ​របស់​សភា​រៀប​ចំ​ដោយ​លោកស្រី GILLARD ។

ក្នុង​ពេល​គង់​ប្រថាប់​នៅ​អូស្ត្រា​លី​ ព្រះ​មហា​ក្សត្រី​យា​នី​អេលី​ហ្សា​បែត​ និង​ព្រះ​ស្វា​មី​ក៏​នឹង​យាង​ទៅ​កាន់​ទី​ក្រុង​ព្រី​ស្បាន​ផង​ដែរ ដែល​នៅ​ទី​នោះ​ទ្រង់​ទាំង​២​នឹង​ជួប​ជាមួយ​បណ្តា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ព្រម​ទាំង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​មនុស្ស​ធម៌​ទាំង​ឡាយ ៕

 

Repair by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: