Home > ព័ត៌មានអន្តរជាតិ > យីងឡាក់ៈ ​គ្រោះទឹកជំនន់នៅតែ​ ជាបញ្ហាធ្ងន់ធ្ងរ តែមិនអាចលិច ក្រុងបាងកកទេ

យីងឡាក់ៈ ​គ្រោះទឹកជំនន់នៅតែ​ ជាបញ្ហាធ្ងន់ធ្ងរ តែមិនអាចលិច ក្រុងបាងកកទេ

យោងតាមព័ត៌មាន INN នៅរសៀលថៃ្ង ព្រហស្បតិ៍ ទី២០ ខែ តុលា បានដកស្រង់សម្តីនាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលមានប្រសាសន៍ថា ទឹកជំនន់នៅតែជា បញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសថៃ ព្រោះទឹកនៅតែបន្តកើនឡើងលឿន ជាងការគ្រោងទុក។

លោកស្រីយីងឡាក់ ទទូលស្គាល់ថា ខណៈនេះទឹកនៅតែមិនអាចគ្រប់គ្រង ដោយសារកម្លាំងទឹកហូរចូលមកខ្លាំង តែការបូមទឹកចេញមានភាពតិចតូច ដូច្នេះលោកស្រី យីងឡាក់ សុំឲ្យមានការសហការពីស្ថាប័នពាក់ព័ន្ធ ជាពិសេសប្រជាជន។

លោកស្រីបន្តថា ប្រសិនបើទីក្រុងបាងកក ប្រឈមមុខនឹងគ្រោះទឹកជំនន់ ធ្ងន់ធ្ងរនោះ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយត្រៀមខ្លួន រួចជាស្រេច ក្នុងចុះជួយនោះអន្តរាគមន៍ ។

ជាមួយគ្នានេះលោកស្រី យីងឡាក់ បានទាក់ទងទៅកាន់ មន្រ្តីសាលាក្រុងបាងកក ដើម្បីឲ្យបង្ហូរទឹកចេញពីកន្លែងលិចលង់បន្ថែម ដោយលោកស្រីបានបញ្ជាក់ថា ទឹកនឹងមិនអាចលិច ទីក្រុងបាងកកនោះទេ គ្រាន់តែនៅតំបន់ខ្លះនៅក្នុងក្រុង ជាផ្លូវទឹកសម្រាប់ហូរ ទៅកាន់សមុទ្រតែប៉ុណ្ណោះ។ ក្រៅពីនេះរដ្ឋាភិបាលបានបញ្ជាឲ្យ ជីកព្រែកជាបន្ទាន់មួយ នៅភាគខាងកើតទីក្រុងបាងកក តភ្ជាប់ជាមួយខេត្ត ឆៃណាត រហូតដល់ខេត្ត សមុទ្រសាខន រួចរាល់ហើយ ដែលជាផ្លូវទឹកយ៉ាងសំខាន់ សម្រាប់ការនាំទឹកពីទីក្រុងបាងកក ទៅកាន់សមុទ្របានយ៉ាងច្រើនផងដែរ។

អភិបាលក្រុងបាងកក សុខុមផាន់ បរិផាត់ បានបញ្ជាក់ថា ប្រសិនបើការ គំរាមកំហែងធ្ងន់ធ្ងរពីទឹកជំនន់ សាលាក្រុងនឹងបាញ់កាំជ្រួញជាសញ្ញាប្រកាសអាសន្ន ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងក្រុងធ្វើការភាសខ្លួន។ ជាមួយគ្នានេះលោកអភិបាលក្រុង ក៏បានអំពាវនាវដល់ប្រជាពលដ្ឋកុំឲ្យមានការភ្ញាក់ផ្អើល តាមព័ត៌មានចចាមអារ៉ាម ថាទឹកនឹងលិចក្រុងបាងកក៕

 

Repair by : http://dap-news.com

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: