Home > ព័ត៌មានអន្តរជាតិ > ក្រុង​បាង​កក​ត្រៀម​ប្រឈម​មុខ​នឹង​ទឹក​ជំនន់

ក្រុង​បាង​កក​ត្រៀម​ប្រឈម​មុខ​នឹង​ទឹក​ជំនន់

នាយក​រដ្ឋ​មន្ត្រី​ថៃ​លោក​ស្រី​យីង​ឡាក់ ស៊ីណា​វ៉ា​ត្រា​ បាន​ស្នើ​កាល​ពី​ថ្ងៃ​ទី​២១ តុលា ដល់ប្រជា​ជន​ក្រុង​បាង​កក​ឱ្យ​ការ​ពារ​ទ្រព្យ​សម្បត្តិ​របស់ខ្លួន​ជា​ការ​ បង្ការ​ចំពោះ​ការ​ជន់​លិច​ទី​ក្រុង​នោះ​ជា​យថា​ហេតុ​ ក្នុង​នោះ​រួម​ទាំង​កណ្តាល​ក្រុង​ផង​ដែរ​។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សម្រេច​ចិត្ត ​របស់​លោក​ស្រី​ស្នើ​ឱ្យ​ទី​ក្រុង​នេះ​បើក​មុខ​ទឹក​នានា​ដើម្បីអាច​រំដោះ​ ទឹក​ដែល​ជន់​លិច​ចាប់​តាំង​ពី​ច្រើនថ្ងៃ​មក​ហើយ​នូវ​តំបន់​ទំនាប​ដ៏​ធំ​ ល្វឹង​ល្វើយ​នៅ​ភាគ​ខាង​ជើង​ក្រុង​បាង​កក​ ហើយ​ដែល​គេ​ពុំ​អាច​រារាំង​បាន​។ ​វិធាន​ការ​នេះ​អាច​ញ៉ាំង​ឱ្យ​ប្រឡាយ​ និង​ព្រែក​ទាំង​ឡាយ​មាន​ទឹក​ឡើង​ជោរ​ជន់​ខ្ពស់​នៅ​តាម​កន្លែង​នានា​នៃ​ទី​ ក្រុង​នេះ​ដែល​មាន​ប្រជា​ជន​១២​លាន​នាក់​។

រដ្ឋា​ភិ​បាល​របស់​លោកស្រី​យីង​ឡាក់​ដែល​ជួប​ប្រទះ​ នឹង​ការ​សាក​ល្បង​យ៉ាង​តឹង​តែង​បំផុត​មួយ​ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​ពី​ ខែ​សីហា​មក​នោះ​បាន​ខិតខំ​ដុត​ដៃ​ដុត​ជើង​​ចាប់តាំង​ពី​២​សប្តាហ៍​មក​ហើយ​ ដើម្បី​ទប់​ទល់​កុំ​ឱ្យ​ទឹក​ជំនន់​ជន់​លិច​ក្រុង​បាង​កក ហើយ​រហូត​មក​ទល់​ពេល​នេះ​មាន​បំណង​ចង់​ការ​ពារ​ ជា​ពិសេស​តំបន់​ទាំង​ឡាយ​នា​ភាគ​កណ្តាល​ក្រុង​វិញ​។ ទំនប់​​បាវ​ខ្សាច់​ជា​ច្រើន​សិប​គីឡូ​ម៉ែត្រ​ត្រូវ​បាន​បង្កើត​ឡើង​ពេល​​ តំបន់​ជាយ​ក្រុង​ធំ​បោះ​បង់​លែង​ប្រើ​រថ​យន្ត​មក​ប្រើ​នាវា​ និង​ទូក​វិញ​ ហើយ​ត្រៀម​ជម្លៀស​មនុស្ស​​ចេញ​យ៉ាង​ច្រើន​។ ទឹក​ជំនន់​ដែល​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ខុស​ប្រក្រតី​នោះ​បណ្តាល​ ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៣២០​នាក់​ហើយ។ រដ្ឋា​ភិ​បាល​បាន​កេណ្ឌ​ប្រមូល​ទាហាន​៥០.០០០​នាក់ និង​ប៉ូលិស​៣០.០០០​នាក់​ឱ្យ​​ប្រចាំ​ការ​នៅ​ក្បែរ​ទំនប់​ទាំង​ឡាយ​ដើម្បី​ កុំឱ្យ​ត្រូវ​គេ​លួច​បំផ្លាញ។

លោកស្រី​យីង​ឡាក់ បាន​សន្យា​បំរុង​ទុក​ផ្លូវ​គមនា​គមន៍​​ចម្បងៗ​ ពិសេស​ផ្លូវ​លើ​ខ្ពស់​សម្រាប់​ឱ្យ​​ប្រជា​ជន​យក​រថ​យន្ត​មក​ចត​ទុក​។ ពួក​ប្រឆាំង​បាន​ទាម​ទារ​ឱ្យ​ធ្វើ​ការ​ប្រកាស​អាសន្ន​កាល​ពី​ថ្ងៃ​ទី​១៨ តុលា ដើម្បី​ផ្តល់​អំណាច​​ច្រើន​ដល់​​​កង​យោធា ហើយ​អាច​ជា​ពិសេស​ជម្លៀស​ដោយ​កម្លាំង​ និង​ហាម​ឃាត់​ការ​ធ្វើ​ចរាចរណ៍​លើ​វិថី​មួយ​ចំនួន​ដែល​ការ​ជ្រើស​រើស​រហូត​ មកទល់​បច្ចុប្បន្ន​ត្រូវ​រដ្ឋា​ភិ​បាល​បដិសេធនោះ​ ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: