Home > ព័ត៌មានអន្តរជាតិ > តម្លៃប្រេង​បន្ទាប់ពី​ហ្គាដាហ្វី​ស្លាប់

តម្លៃប្រេង​បន្ទាប់ពី​ហ្គាដាហ្វី​ស្លាប់

តម្លៃប្រេង​មានភាព​ច្របូក​ច្របល់​នៅថ្ងៃ​ព្រហស្បតិ៍​ ទី​២០ តុលា​ ព្រោះទីផ្សារ​​បាន​បញ្ចេញ​​​ប្រតិកម្ម​​ចំពោះ​​ព័ត៌មាន​នៃការ​ស្លាប់​​របស់​ លោក​​មូ​អា​ម៉ា​ហ្គា​ដា​ហ្វី​​ ដែល​ជា​អតីត​
បុរស​​ខ្លាំងនៃ​​ប្រទេស​នាំ ​ប្រេងចេញ​លីប៊ី​។​ ​តម្លៃ​ប្រេង​​ក្នុង​ទីផ្សារ​ក្រុង​ញូវយ៉ក​បានធ្លាក់​ចុះ២១​​សេន​ គឺ​មានតម្លៃ​៨៥,៩​ដុល្លារ​ក្នុងមួយ​បា​រ៉ែល។​

លោកហ្គាដាហ្វី ​ត្រូវបាន​​ផ្សាយ​ព័ត៌​មាន​ថា ​ស្លាប់នៅ​ថ្ងៃព្រហស្បតិ៍​ ទី​២០ តុលា​ ក្រោម​ស្នាដៃ​កង​ទ័ព​​របបថ្មី​ ដែល​បាន​វាយ​ប្រហារ​ចុង​ក្រោយ​លើ​​ទីតាំងស្រុក​កំណើតរបស់​គាត់នៅ Sirte ។ ​នេះបើតាមប្រ​សាសន៍​​របស់អ្នកនាំពាក្យ​​​ក្រុម​ប្រឹក្សា​​ជាតិ​​បណ្តោះ​ អាសន្ន​លី​ប៊ី​ (NTC)។​ ​ក្រុមអ្នកប្រយុទ្ធ ​NTC ​បាន​ប្រយុទ្ធ​បង្ហូរ​ឈាម​​អស់រយៈពេល​៧ខែមកហើយ ​និងស្លាប់​អ្នក​ស្នេហា​ជាតិ​ប្រមាណ២៥.០០០នាក់ ។

ការនាំប្រេងចេញរបស់ប្រទេសលីប៊ី បាន​កើនឡើងជាង៣៥០.០០០បារ៉ែល​ ក្នុងមួយថ្ងៃក្នុង​ពេលកន្លងទៅថ្មីៗនេះ​ បន្ទាប់ពីធ្លាក់ចុះ​ដោយ​សារ​​ការច្បាំងគ្នា។​មុនពេលមានក្រុមឧទ្ទាម​ ងើបបះបោរប្រឆាំងលោកហ្គាដាហ្វី​នា​​ខែ​​មេសា ​ឆ្នាំ២០១១ ​ប្រ​ទេសនេះ​​​ផលិត​ប្រេង​បាន​១,៦​លាន​បា​រ៉ែល​ក្នុង​១​​ថ្ងៃ​។​ប្រេងនាំចេញ ​ប្រមាណ​៨៥​ភាគ​រយ​ ត្រូវបានគេនាំទៅលក់​នៅ​​ទ្វីប​អឺរ៉ុប។

OPEC បានមើលឃើញលី​ប៊ី​ជា​សមាជិក​របស់​ខ្លួនថា អាចស្តារការផលិតប្រេង​បាន១​លាន​បារ៉ែល​ក្នុង​មួួយថ្ងៃក្នុងរយៈពេល​៦ខែ ។
​ ចំណែក​ក្រុម​ហ៊ុន​អាកាសចរ​ណ៍​​ South-West​ ដែល​បាន​​បញ្ចុះ​តម្លៃ​ជាង​គេ​បំផុត​នៅ​សហរដ្ឋ​អាមេរិក កាល​ពីថ្ងៃ​ព្រហស្បតិ៍ ទី២០ តុលា បានចេញរបាយការណ៍​ពី​ការ​ខាត​បង់​ដែល​មិននឹកស្មានដល់ក្នុង​ត្រីមាស​ទី៣ ឆ្នាំ​២០១១ ចំនួន​​១៤០​លាន​ដុល្លារ​​ព្រោះ​តម្លៃ​ប្រេង​ប្រែប្រួល។​ វាជាការខាតបង់លើក​ដំបូង​ក្នុង​រយៈ​ពេលជិតពីរឆ្នាំនេះ។

លោក Gary Keely នាយកប្រតិបត្តិនៅ​Dallas ដែលមានទីតាំងក្រុមហ៊ុននៅ​ក្នុងរដ្ឋ​តិចសាស់​បានបង្ហាញពីការខាតបង់ថា ជាការ​ខក​ចិត្ត ប៉ុន្តែលោក​និយាយថា បើទោះ​ជា​សេដ្ឋ​កិច្ច​មានសភាពទន់ខ្សោយក្តីក៏ការកក់ជើងហោះ​ហើរនៅតែមានចំនួន​ ច្រើន ​ជួយរកប្រាក់​ចំណូល​ឱ្យ​​​ក្រុម​ហ៊ុន​កើនឡើងក្នុងពេលឆាប់ៗនេះ។

ក្រុមហ៊ុនអាកាសចរណ៍​ South-West និយាយ​​ថា ការខាតបង់សរុបមានចំនួនប្រហែល​២៦២​លានដុល្លារ ដោយសារសម្ភារពិសេស​មួយចំនួននិងទាក់ទងនឹងការបញ្ចុះតម្លៃ​របស់​ក្រុម​ហ៊ុន AirTran Airway នៅខែឧសភា​។

ប្រសិនបើគ្មានការខាតបង់បន្ថែម​ទេ ក្រុមហ៊ុនប្រហែលជាទទួលបានផលចំណេញ១២២លានដុល្លារ គឺធ្លាក់ចុះ៣៧ភាគរយធៀប​ជាមួយ​ឆ្នាំចាស់ ម្យ៉ាងទៀតដោយសារប្រេង​ឡើង​ថ្លៃ​ផង​។ក្រុមហ៊ុនបានចំណាយ​​១,៥៩​ពាន់លានដុល្លារ សម្រាប់ប្រេងឥន្ធ​នៈក្នុង​មួយ​ត្រីមាស គឺ​កើនឡើងនូវការចំណាយចំនួន៧១​ភាគរយធៀបនឹង​ឆ្នាំ២០១០។

តម្លៃប្រេងក៏ជាបញ្ហាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍​ផ្សេងៗ ​ដែរ។ ក្រុមហ៊ុនអាកាសចរ​ណ៍​ អាមេរិក ​កាលពីថ្ងៃពុធ ទី១៩ តុលា បានស្តី​បន្ទោស​លើ​ការប្រែប្រួល និង​ថ្លៃ​ប្រេង
ឥន្ធ​នៈ​ដែលឡើងខ្ពស់ជាងការរំពឹងទុកក្នុងត្រី​មាស​ទី៣នៃ​ឆ្នាំនេះ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: