Home > ព័ត៌មានក្នុងប្រទេស > ទាហាន​​ក្លែងក្លាយ​​​ប្រហែល​​​៣០នាក់​ជិះរថយន្ត​​​៣គ្រឿង​ពាក់ស្លាកលេខ​ខេមរ​ភូមិន្ទដឹកឈើ​គ្រញូង​​ត្រូវឃាត់ខ្លួន​

ទាហាន​​ក្លែងក្លាយ​​​ប្រហែល​​​៣០នាក់​ជិះរថយន្ត​​​៣គ្រឿង​ពាក់ស្លាកលេខ​ខេមរ​ភូមិន្ទដឹកឈើ​គ្រញូង​​ត្រូវឃាត់ខ្លួន​

ខេត្តកំពង់ចាម​​​​ ៖ ​រថយន្ត​មួយ​បាំង​កន្លះ​​​​ចំនួន​៣គ្រឿង ​សុទ្ធតែ​​ពាក់ស្លាកលេខ ​ខេមរ​ភូមិន្ទ ប៉ុន្តែ​បន្លំ​​​ដឹកឈើគ្រញូង​​ក្នុងគោលបំណង​​យក​ទៅលក់​​​នៅព្រំដែន​​​វៀតណាម ​​ត្រូវបាន​កម្លាំង​​​​​​សមត្ថកិច្ច​ចម្រុះ​​​​ចេញប្រតិបត្តិការ​​​​ បង្ក្រាប​នៅ​វេលា​ម៉ោង​​​​៩​និង​​​៤០នាទី​​ព្រឹកថ្ងៃទី​​២១ តុលា​២០១១​ នៅត្រង់ចំណុច​​​​ទីប្រជុំ​​​ជនផ្សារ​ផ្អាវ​​​​ឃុំផ្អាវ​ ស្រុកបាធាយ។

រថយន្ត​​ទាំង​​៣គ្រឿង​​ដែល​ដឹកឈើ​គ្រញូង​នេះមាន​ ១-រថយន្តវីហ្គោ ពាក់​ស្លាកលេខ​ ខេមរ​ភូមិន្ទ ២-៧៤៨៨ ២-​រថ​យន្តពណ៌ត្រេអ៊ី ១បាំង​កន្លះ​ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៩២២៣ និង​រថយន្តទី៣​-​ពណ៌​ត្រេអុី ដូចគ្នាពាក់ស្លាកលេខ ខេមរភូមិន្ទ ​២-៦៨១៩។

ក្នុងពេល​ដែលកំលាំងសមត្ថកិច្ចចំរុះស្ទាក់​ឃាត់ររថយន្ត ​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ទាហា​នដែល​ជិះ​លើ​រថយន្ត ដោយក្នុង១​គ្រឿង​មានគ្នា​​ប្រហែល​១០​នាក់​សរុប​ទៅ​ជាង​​៣០នាក់​ បាន​លោតរត់​គេច​ខ្លួន​បាត់​អស់​​ ឃាត់​បានតែ​បុរសម្នាក់ឈ្មោះ​ឈឹម សំណាង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅ​ភូមិ​អន្លង់វែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ត​ឧត្តមានជ័យ ដែលពាក់ឯកសណ្ឋានទាហាន  ត្រូវ​បានសមត្ថកិច្ចចាប់វាយខ្មោះដៃមកសួរនាំ     ​ប៉ុន្តែ​បុរស​នោះ​បាន​បដិសេដថា ខ្លួន​មិន​មែន​ជា​ទាហាននោះទេ​គ្រាន់តែពាក់​ឯកសណ្ឋាន​បន្លំតែ​ប៉ុណ្ណោះ ​៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: