Home > ព័ត៌មានក្នុងប្រទេស > ​ចិនផ្តល់​​ប្រាក់​កម្ចី​​ឥណទាន​​​៥០០​​លាន​ដុល្លារ ​ សម្រាប់អភិវឌ្ឍជាតិ និង​​ជិត​​២​លាន​ដុល្លារ​​សម្រាប់​ជួយ​ជនរងគ្រោះ​​ទឹក​ជំនន់​

​ចិនផ្តល់​​ប្រាក់​កម្ចី​​ឥណទាន​​​៥០០​​លាន​ដុល្លារ ​ សម្រាប់អភិវឌ្ឍជាតិ និង​​ជិត​​២​លាន​ដុល្លារ​​សម្រាប់​ជួយ​ជនរងគ្រោះ​​ទឹក​ជំនន់​

រាជធានីភ្នំពេញ​​​​ ៖ សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះ​រាជា​ណាចក្រកម្ពុជា ​បាន​ដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញវិលត្រឡប់​​មក​ពី​ចូលរួមពិធី បើក​ពិព័រណ៍ចិន-អាស៊ាន​លើកទី៨ និងពិធីបើក​កិច្ច​ប្រជុំកំពូលវិនិយោគ និង​ធុរកិច្ចចិន-អាស៊ាន ដែល​​បាន​ប្រព្រឹត្តិទៅពី​ថ្ងៃទី២១ដល់ថ្ងៃទី២៦​ តុលា ​២០១១ នៅទីក្រុង​ណាននីង ខេត្តខ្វាងស៊ី នៃ​សាធារណរដ្ឋប្រជា​មានិត​​ចិនវិញហើយ ​​ដោយ​​ពាំ​នាំ​​សមិទ្ធផល​​ជោគជ័យ​​​មកកាន់​​មាតុ​ប្រទេស​។

នៅ​ព្រលាន​យន្តហោះ​​​អន្តរជាតិ​​​ភ្នំពេញ ​​នា​វេលា​ម៉ោង​​៦ល្ងាច​ថ្ងៃទី​​២១ តុលា ២០១១ ​សម្តេច​តេជោហ៊ុន សែន ដែល​អមដោយ​​ឧប​នាយករដ្ឋមន្ត្រី​​​ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​​​ រដ្ឋលេខាធិ​ការ​​​ និ​ងមន្ត្រី​​អ្នក​មុខ​អ្នក​ការ​​​ជាច្រើន​រូបទៀត​​នេះ បាន​បោះជំហាន​ទៅកាន់​សាលសន្និសីទ​ ដើម្បី​​ផ្តល់​​​បទសម្ភាសន៍​ដល់​កាសែត​ជាតិ​-អន្តរជាតិ​ផងដែរ។​ សូមបញ្ជាក់​​​ថា លទ្ធ​ផល​​​នៃការ​វិល​ត្រឡប់​​មក​ពីប្រទេស​​ចិនវិញ​នេះគឺ​រដ្ឋាភីបាលចិន​ បានផ្តល់​ប្រាក់​សប្បុរសធម៌​ជិត​២លានដុល្លារ​ទៀត​ដល់​​​កម្ពុជា​​​ សម្រាប់ជួយ​សម្រាលទុក្ខ​លំបាក​​​ដល់​ជនរងគ្រោះ​​​ដោយសារទឹកជំនន់​​ និងយល់​ព្រម​​​ផ្តល់ប្រាក់កម្ចី​​ឥណទាន​​​៥០០​លានដុល្លារ ​តាមការ​ស្នើសុំ​​របស់​រដ្ឋាភិបាល​​​កម្ពុជា ដើម្ប​ី​​ប្រើ​ប្រាស់​​លើ​​អភិវឌ្ឍជាតិ​។

គួររំលឹក​ថា ក្នុងឱកាសទស្សនកិច្ច​ផ្លូវការ​នេះ សម្តេច​តេជោ​​ហ៊ុន សែន ​បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​លោក​​វេន ជាបាវ នាយករដ្ឋមន្រ្តីនៃ​ក្រុម​​ប្រឹក្សា​រដ្ឋ​នៃ​សាធា​រណរដ្ឋប្រជាមានិតចិន​  និង​បណ្តា​​​មន្ត្រី​​ជាន់ខ្ពស់​មួយចំនួនទៀត ​ហើយ​​អំឡុងពេល​​​ធ្វើការ​​តាំង​ពិព័រណ៍​​ពាណិជ្ជ​កម្ម​នោះគឺ​កម្ពុជា​​​មាន ​ស្តង់​ពិព័រណ៍​​ទំនិញ​៩០​ស្តង់មក​ពី​​​​​៧៥​ក្រុម​ហ៊ុន​សម្រាប់​​​ចូលរួម​ ផង​ដែរ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: