Home > អត្ថបទកំប្លែង > ទ្រាំ​ទៅ​…

ទ្រាំ​ទៅ​…

ក្នុង​ផ្សារ​ទំនើប បុរស​ម្នាក់​រុញ​រទេះ​ក្មេងដែល​ក្នុង​រទេះ​មាន​កុមារ​ម្នាក់​ស្រែកយំរើបម្រះ ​ម្នាក់ឯង ចំណែក​បុរស​រុញ​រទេះ​គិតតែ​និយាយ​ប៉ប៉ោច ៖
-​ទ្រាំ​ទៅ​អា X អើយ ! ទ្រាំ​ទៅ​អា X អើយ​!…
ឃើញ​ដូច្នេះ​ស្ដ្រី​ដើរ​ក្បែរ​លាន់មាត់​សរសើរ ៖
-​លោក​ពូកែ​អត់ធ្មត់​មែន អា X យំ​ស្រែក​យ៉ាងណា​ក៏​មិន​មួម៉ៅ ចេះ​តែ​ប្រឹង​លួង​វារហូត​។ ប្រុស​ពូកែ​អត់ធ្មត់​ដូច​លោក​កម្រ​មាន​ណាស់ ។
បុរស​រុញ​រទេះ​បែរមក​ឆ្លើយ ៖
-​អ្នកស្រី​ច្រឡំ​ហើយ អា X គឺ​រូប​ខ្ញុំ មិនមែន​អាច្រមក់​ក្នុង​រទេះ​ទេ​…

  1. No comments yet.
  1. No trackbacks yet.

Leave a comment