Home > ព័ត៌មានអន្តរជាតិ > បញ្ច​ប់​ជីវិត​​​កា​ដា​ហ្វី​ ​ជិត​២​ខែ​​នៃ​​ការ​​តាម​​ប្រមាញ់​​ ​​ទីបំផុត​​​អតីត​​​មេដឹក​នាំ​​លី​ប៊ី​​​ត្រូវ​ស្លាប់

បញ្ច​ប់​ជីវិត​​​កា​ដា​ហ្វី​ ​ជិត​២​ខែ​​នៃ​​ការ​​តាម​​ប្រមាញ់​​ ​​ទីបំផុត​​​អតីត​​​មេដឹក​នាំ​​លី​ប៊ី​​​ត្រូវ​ស្លាប់

មេដឹកនាំ​ត្រូវផ្តួលរំលំ​​លីប៊ី លោមូអាម៉ា កា​ដា​ហ្វី ​​​បានស្លាប់​​ ហើយ​ក្រោយពី​ត្រូវរបួស​ធ្ងន់ ​​ពេល​គេ​​​ចាប់​លោកបាន កាលពីថ្ងៃទី​​​​២០ ​តុលា នៅ​ទីក្រុង SYRTE ជិត​២ខែ នៃការ​តាម​ប្រមាញ់​​​​រូបលោក។​​​​​ ពួកយុទ្ធ​​​ជន​នៃ​ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះអាសន្ន​​លីប៊ី CNT បានដណ្តើម​​ត្រួតត្រា​​​ទីក្រុង​​​​កំណើត​នេះ​របស់​លោក​កាដាហ្វី ។​
លោកម៉ាមូដ ​ជីព្រីល ​ប្រមុខគណៈ​កម្មាធិ​ការមេដឹកនាំ​ត្រូវផ្តួលរំលំ​​លីប៊ី លោមូអាម៉ា កា​ដា​ហ្វី ​​​បានស្លាប់​​ ហើយ​ក្រោយពី​ត្រូវរបួស​ធ្ងន់ ​​ពេល​គេ​​​ចាប់​លោកបាន កាលពីថ្ងៃទី​​​​២០ ​តុលា នៅ​ទីក្រុង SYRTE ជិត​២ខែ នៃការ​តាម​ប្រមាញ់​​​​រូបលោក។​​​​​ ពួកយុទ្ធ​​​ជន​នៃ​ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះអាសន្ន​​លីប៊ី CNT បានដណ្តើម​​ត្រួតត្រា​​​ទីក្រុង​​​​កំណើត​នេះ​របស់​លោក​កាដាហ្វី។​

​លោកម៉ាមូដ ​ជីព្រីល ​ប្រមុខគណៈ​កម្មាធិ​ការ​​ប្រតិបត្តិ​​របស់ CNT អះអាង​​កាលពីថ្ងៃទី​​​២០ តុលា ​ក្នុងសន្និសីទ​​​សារ​ព័ត៌មាន​​មួយ​នៅ​ក្រុង​ទ្រីប៉ូលី​ថា​ ​​លោក​កាដាហ្វី ​​ត្រូវ​ស្លាប់​ក្នុង​ការ​​ប្រយុទ្ធ​​​នៅទីក្រុង​​​កំណើត​របស់​លោក​ គឺ​ទីក្រុង​SYRTE ។ លោកក៏អះអាង​ប្រាប់សារព័ត៌មាន​ដែរ​ថា CNT នឹង​ប្រកាស​ពីការ​​​រំដោះ​​ប្រទេស​លី​ប៊ី​ទាំងមូល ​នា​យប់ថ្ងៃទី​​​២០ ​តុលា ឬ​ថ្ងៃទី​​២១ តុលា​។​

ប្រធានរបស់ CNT នៅក្រុង SYRTE លោកមូស្តា​​​ហ្វា​អាប់​ឌុល​​ចាលីល អះអាង​ពី​ការ​ស្លាប់​របស់​លោកកា​ដា​ហ្វី​​ ក្នុងកិច្ច​​​សន្ទនា​​​តាម​ទូរស័ព្ទ​​​មួយ​ជា​មួយ​លោក​​នាយករដ្ឋមន្ត្រី​​​ តួកគី ​លោក​រឺសេបតៃ ​​យីប​​​អ័​​រដូហ្គាន​។​

មេ​បញ្ជាការ​​របស់ CNT លោក MOM-HEMD BURAS ALI Al MAKNEE ថ្លែង​នា​ពេល​​​មុននេះ​ថា យុទ្ធ​​ជន​មួយក្រុម​​នៃទីក្រុង​មី​ស្ត្រាតា ​​ខាង​លិច​​លីប៊ី​ចាប់បាន​​​លោកកាដាហ្វី ​​នៅក្រុង SYRTE ពេលលោកត្រូវ​របួស​ជា​ទម្ងន់​។​

ទូរទស្សន៍​​អាល់​ហ្សាហ្ស៊ី​រ៉ា បានផ្សាយ​​រូបភាព​​ទាំងឡាយ​​ដែល​បានបញ្ជាក់​​​ច្បាស់​ពី​​សាក​សព​​របស់​ លោកកាដាហ្វី ​ដែល​ភ្នែកបិទ​​​មិន​​​ជិត អាវ​រហែក និង​មានឈាម​​នៅជុំ​វិញ​​មាត់ និង​ច្រមុះ​​របស់​លោក​ និង​​សព​របស់​កូន​ប្រុស​លោកម្នាក់​។​

សាកសព​​​របស់លោកកាដាហ្វី ត្រូវបាន​បញ្ជូន​​​​ទៅ​​កាន់​​​ទីក្រុង​​មីស្ត្រាតាភាគខាង​លិច​​លីប៊ី ​ហើយ​យក​ទៅ​ដាក់​ក្នុង​ព្រះវិហារ​​អ៊ិស្លាម​​​​មួយ​។ ​​មុននេះ​​អាល់ហ្សា​ហ្ស៊ីរ៉ា ​រៀប​រាប់​ថា ​កង​យន្ត​ហោះ​​របស់អូតង់​បាន​បាញ់​ប្រហារ​​​​លើក្បួន​​រថ​យន្តមួយ ប្រហែលជា​​ក្បួន​រថយន្ត​​របស់​លោក​​កាដាហ្វី ដែល​ប្រុង​​ជិះ​រត់គេច​ចេញ​ពី​​ទីក្រុង​​​​ SYRTE ។ ក៏ប៉ុន្តែ​​ទូរទស្សន៍​​នេះ បានដក​ស្រង់​​​​សម្តី​លោក​​​អាប់ដែល​​ហាគីម ​បែល​ហាស ​ប្រមុខ​យោធា​​​ម្នាក់​របស់​​​​ CNT ថា លោក​កាដា​ហ្វី ​ពិត​ជា​ត្រូវស្លាប់ហើយ។

​ភាពមិន​ច្បាស់​លាស់​​ថា តើ​លោក​កាដាហ្វី ស្លាប់​​បែបណា​

​រូបភាព​​ស្រស់​ៗ​​ទាំងឡាយ​​របស់​លោក​មូអា​ម៉ា កាដាហ្វី ដែល​​ប្រឡាក់​​ដោយឈាម​​ ហើយ​​ក្របួច​​​ដោយ​ពួក​​យុទ្ធជន​​ CNT ត្រូវបាន​ផ្សាយ​តាមទូរទស្សន៍​​របស់ពិភព​​​លោកទាំង​មូល​ដែល​សាបព្រោះ​ការ​​​​ សង្ស័យ​ថា ​​តើ​លោក​ស្លាប់​​បែប​ណា​ពិតប្រាកដ​។​ រូបភាពទាំង​ឡាយ​​​​ហាក់​បង្ហាញ​​​ពីជីវិត​​​ចុងក្រោយ​​​របស់លោកកាដាហ្វី។

​លោក​កាដាហ្វី ​​​នៅ​មាន​ជីវិត​​​ទេ ​ពេល​ចាប់​បាន​​នៅជិត​​ទីក្រុង SYRTE ។ ក្នុង​​​វីដេអូ​​​ថត​ដោយ​មនុស្ស​​​ម្នាក់​ក្នុង​​​​ចំណោ​មមនុស្ស​​​​​ចោម​ រោម​​លោកកាដាហ្វី ​​បង្ហាញ​ពី​​លោក​កាដាហ្វី ត្រូវ​គេ​​​​​ទាញយក​ចេញពី​ក្នុងរថយន្ត​​មួយ​គ្រឿង ​ហើយ​ទម្លាក់​មក​ដី ដែលការទាញ​​​ចេញនោះ​​​​​គឺ​​ទាញ​សក់​។ ​ក្នុងវីដេអូ​​​នេះ មាន​សំឡេង​មួយ​​​​ថា​«កុំ​សម្លាប់​គេ​! កុំសម្លាប់​​​​គេ!» ។ បន្ទាប់​​​មក​​​គេ​ស្តាប់​ឮ​​ស្នូរកាំភ្លើង​​​​បាញ់ ។

ក្នុងភាព​ច្របូកច្របល់​​​​​រូប​ភាពទាំង​ឡាយ​​ក៏មាន​ ការផ្លាស់ប្តូរ​​​ប្លង់​ ដោយគេ​​​​លែង​ថត​​​អតីត​​មេដឹកនាំ​​​​លីប៊ី​នេះ​ទៀតហើយ។ ស្នូរកាំភ្លើង​​​​​បានលាន់​ឮ​​​​បន្ថែមទៀត​។​ ប្រភពមួយ​របស់ CNT អះអាង​ប្រាប់​​​​​រ៉យទ័រ​​​ថា ពួក​​​យុទ្ធជន​​ CNT ចាប់​បាន​លោក​កាដា​ហ្វី ​នៅរស់​​ ហើយ​នាំខ្លួន​លោក​ទៅ​។ ​ពួក​​យុទ្ធ​​ជន​ទាំងនេះ​បន្ទាប់​មក​​​​បានស​ម្លាប់​លោក​។ រូបភាពទាំង​​នេះហាក់ដូចជា​​​​​មិនស៊ីគ្នា​នឹង​ការ​បក​ស្រាយ​ផ្លូវ​ការ​​របស់ ​រដ្ឋាភិបាល​លីប៊ី ។​

លោក​ម៉ាមូដ ​ហ្ស៊ី​​​ព្រីល ​ប្រមុខ​​រដ្ឋាភិបាល​របស់ CNT ពន្យល់​ថា ​លោកកាដាហ្វី ត្រូវ​ស្លាប់​ដោយសារ​ត្រូវ​​គ្រាប់កាំភ្លើង​​ចំក្បាល​ពេលមាន​​ការ​បាញ់តគ្នា ​​​​រវាង​​​​​ពួកអង្គរក្ស​​​​លោក និង​​​​កង​កម្លាំង​​​របស់ CNT ។ លោកបន្ត​ថា ​រថយន្ត​ដែល​​លោកកាដាហ្វី ​ជិះរត់​​​គេច​ត្រូវ​​​ធ្លាក់​​ក្នុង​ការ​​ប្រយុទ្ធគ្នា ​​រវាង​ពួក​​យុទ្ធជន CNT និង​កង​កម្លាំង​​លោកកាដាហ្វី ​ដែលត្រូវ​គ្រាប់កាំភ្លើង​​​​មួយ​គ្រាប់​ចំក្បាល។

លោក​អូបាម៉ា ៖ ការ​ស្លាប់​របស់​​កា​ដា​ហ្វី​​បញ្ចប់​ទំព័រឈឺ​ចាប់​​​សម្រាប់​ប្រជា​ជន​លី​ប៊ី

ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់​ អូបាម៉ា​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២០ តុលា ថា ការ​ស្លាប់​របស់​លោក​មូ​អាម៉ា​កា​ដា​ហ្វី កំណត់​ពី​ការ​បញ្ចប់​ទំព័រ​ដ៏​វែង​ និង​ឈឺ​ចាប់​សម្រាប់​ប្រជា​ជន​លី​ប៊ី ក៏​ប៉ុន្តែ​ប្រទេស​លី​ប៊ី​នៅត្រូវ​ត្រួស​ត្រាយ​ផ្លូវ​យ៉ាង​វែង​ឆ្ពោះ​ទៅ​រក​ លទ្ធិ​ប្រជា​ធិប​តេយ្យ​។

ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​នៅ​សេ​ត​វិមាន​លោក​ អូបាម៉ា ថ្លែង​ថា ពេល​នេះ​យើង​អាច​និយាយ​ដោយ​ច្បាស់​ថា របប​លោក​កា​ដា​ហ្វី​ដើរ​ដល់​ទីបញ្ចប់​ហើយ​។ ស្រមោល​នៃ​របប​ផ្តាច់​ការ​​ត្រូវ​បាន​លុប​បំបាត់​ចោល ​រួច​ប្រជា​ជន​លី​ប៊ី​មាន​លទ្ធ​ភាព​កំណត់​វាសនា​អនា​គត​របស់​ខ្លួន​ផ្ទាល់​។ ក៏​ប៉ុន្តែ​នឹង​នៅ​មាន​ថ្ងៃ​ដ៏​លំបាក​​ទាំង​ឡាយ​នា​ពេល​អនា​គត​សម្រាប់​ ប្រជា​ជន​លី​ប៊ី​។ លោក​បន្ត​ថា ប្រទេស​នៅ​អាហ្វ្រិក​ខាង​ជើង​នេះ​នឹង​ត្រូវ​​ឆ្លង​កាត់​ផ្លូវ​យ៉ាង​វែង​មួយ​ ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជា​ធិប​តេយ្យ។

លោក​​សាកូ​ហ្ស៊ីនិយាយ​ពីការស្លាប់​របស់លោកកាដាហ្វី

ឈានពីព្រឹត្តិ​ការណ៍​នៅទុយនីស៊ី ​​ហើយ​គ្មាន​បញ្ចេញ​សំឡេង​​លើបញ្ហា​អេហ្ស៊ីប​​ ប្រទេស​បារាំង ​ជាមេ​គំនិត​​ឱ្យ​មាន​ការ​ជួយ​​ដល់​ចលនា ​និទាឃរដូវ ​លីប៊ី ដើម្បី​ផ្តួលរំលំ​​លោក​កាដាហ្វី។ ​កាលពីថ្ងៃទី២០ ​តុលា ប្រធានាធិបតី​បារាំង ​លោកនីកូឡាស់ ​​សាកូហ្ស៊ី​​ ចាត់ទុក​​កា​រស្លាប់​​របស់​​លោក​កា​ដា​ហ្វីថា ​​ជាដំណាក់​កាល​ចម្បង​​​ក្នុង​​ការ​តស៊ូ​​ចាប់​តាំងពី​​ជាង៨​ខែមកហើយរបស់​​ ប្រជាជន​​លីប៊ី​​​ដើម្បី​​រំដោះ​ខ្លួន​ចេញ​​ពី​របប​ផ្តាច់​​​ការ​ និងហិង្សា​មួយ​។ ប្រមុខ​រដ្ឋ​​បារាំង​ក្នុង​សេចក្តី ​ប្រកាស​មួយ​​បន្តថា ​នេះជា​ទំព័រ​ថ្មី​ដែលបាន​បើក​​​និង​​ជា​​ទំព័រ​​នៃការ​​បង្រួបបង្រួម​ ក្នុងឯកភាព​​និង​សេរីភាព ។

​ចំណែក​​រដ្ឋ​មន្ត្រី​​ការពារ​​ប្រទេស​​បារាំង លោក GERARD LONGUET វិញ គូស​បញ្ជាក់​​ថា ​កង​យន្ត​ហោះ​​បារាំង​គឺ​ជាប្រភព​នៃ​​ការ​​ចាប់​បាន​​​​អតីត​​មេ​ដឹកនាំ​​​ លីប៊ី​​រូបនេះ ។ ​លោក​​ពន្យល់ថា បណ្តា​យន្តហោះ​​​បារាំង​បាន​បញ្ឈប់​​ក្បួន​​រថយន្ត​របស់​លោកកាដាហ្វី​ ដែលប្រុង​រត់​​គេច​ខ្លួន។

​កូនប្រុស​​​ទី4 លោកកាដាហ្វី ​​ឈ្មោះ​​​មូតាស់​​ស៊ីម​​ស្លាប់​នៅក្រុង​ SYRTE ដែរ​

​ប្រមុខ CNT កាលពីថ្ងៃទី​​​២០ តុលា ​​បាន​អំពាវនាវ​​​​ឱ្យធ្វើ​​បត្យា​ប័ន​​​គ្រួសារ​​អតីត​មេដឹកនាំ​​​លីប៊ី ​លោកកាដាហ្វី ​ពីប្រទេស​​អាល់​ហ្សេរី​ ។ ក្នុង​សន្និសីទ​​​សារ​ព័ត៌មាន​​មួយ​ប្រមុខ​ CNT លោក​ជី​ព្រីល បាន​​ធ្វើការ​​អំពាវ​នាវ​​នេះ​នៅ​ក្រុង​​ទ្រីប៉ូលី ​​នា​ឱកាស​​ដែលលោក​អះអាង​ពី​ការ​ស្លាប់​​របស់​លោក​កាដាហ្វី ​​នៅទីក្រុង​កំណើត​។​

គ្រួសារ​មួយ​​ផ្នែក​​​​របស់លោកកាដាហ្វី ​ក្នុង​នោះ​មាន​​​ភរិយា កូនប្រុស ​​២នាក់ និង​​កូនស្រី​​​ម្នាក់​​បានរត់​​ភៀសខ្លួន ​ទៅអាល់​ហ្សេរីកាល​​​​ពី​ដំណាច់ខែ​សីហា ​ក្រោយ​​​​កង​កម្លាំង​​​ CNT វាយ​​យក​បានក្រុង​​​ទ្រីប៉ូលី ។ ​​កូនប្រុស​​​ម្នាក់​ទៀត​​​​របស់​​​​លោកកាដាហ្វី ​​ឈ្មោះ​សាអាឌី បាន​រត់គេចខ្លួន​​​ទៅកាន់​​​ប្រទេស​នីហ្សេ​ រួមជាមួយ​ឧត្តមសេនីយ៍​​​នៃ​របប​​​ចាស់ជា​ច្រើន​​នាក់ ពិសេស​ប្រមុខកង​ពលរក្សា​​​សន្តិសុខ​​​លោកកាដាហ្វី​។ ​​ម្យ៉ាងទៀត​​​​ពួកយុទ្ធ​ជន​របស់​ CNT អះ​អាង​​​ថា កូនប្រុស​​ទី​៦ របស់​លោក​​កាដាហ្វី ​ឈ្មោះ​ខា​មីស ត្រូវ​ស្លាប់ក្នុង​ការ​ប្រយុទ្ធគ្នា​​​​នៅភាគអាគ្នេយ៍​​​ក្រុង​​ទ្រីប៉ូលី ​កាលពីថ្ងៃទី​​​២៩ សីហា​។​

បណ្តា​​មន្ត្រី​​របស់ CNT ក៏អះអាង​​ផងដែរ​​ថា កូនប្រុស​ទី​៤ ​​របស់​លោកកាដាហ្វី ​​ឈ្មោះ​​មូ​តាស់ ​ស៊ីម ត្រូវ​​សម្លាប់​​កាលពីថ្ងៃទី​២០ តុលា ​​នៅទី​ក្រុង SYRTE ដែរ ​ហើយ​កូនប្រុស​ទី​​២ ​​និង​ជា​​អ្នក​​​អាចឡើង​​ស្នងអំណាច​​​ឈ្មោះសៃ​អ៊ីហ្វ​​អាល់​ អ៊ីស្លាម ​ព្រមទាំង​​ពួកអ្នកគាំទ្រ​​​​គេ​មួយ​ក្រុម​​​អាច​ឡោមព័ទ្ធ​​​ជាប់​ក្នុង​ តំបន់ជាយក្រុង​​​ SYRTE។

ការស្លាប់របស់​កាដាហ្វី​បើក​ផ្លូវ​​ទៅ​រក​ការ​កសាង​ឡើងវិញ​និងការឆ្លង​កាត់​នៅ​លីប៊ី

ជាមួយ​នឹង​ការស្លាប់​របស់លោកកា​ដាហ្វី​​​សង្គ្រាម​​ ស៊ីវិល​យ៉ាង​សាហាវ​​នៅលីប៊ីចាប់តាំងពី​​៧ ខែ​មកហើយ ឈាន​ដល់ទិ​បញ្ចប់ និង​ជា​ការ​​រំដោះ​ប្រទេស​ទាំងស្រុងដែល​ប្រការ​នេះត្រូវ​ប្រកាស​​នាពេលឆាប់ៗ ​​ ។ ក៏ប៉ុន្តែប្រទេស​​​ដែល​ខ្ទេចខ្ទាំ​​​នៅជួបឧបសគ្គ​ជាច្រើន​​ដែលត្រូវ​​ជម្នះ​ ក្នុង​ដំណើរ​ការ​​នៃការ​កសាងឡើង​​វិញ និង​ឆ្លង​​កាត់។

​អ្នកវិភាគម្នាក់លោក AKRM HOUS-SAM អ្នកស្រាវជ្រាវ​​នៅមជ្ឈមណ្ឌល​​ជាតិ​សិក្សា​តំបន់​មជ្ឈឹមបូព៌ា​​ថ្លែង​​ កាលពីថ្ងៃទី២០​តុលា ថា ​​ការស្លាប់របស់លោកកាដាហ្វីបង្ហាញ​ពី​សមត្ថ​ភាព​ខ្សោយ​​របស់ពួក​អ្នកស្មោះ​ ត្រង់​នឹង​លោក​​កា​ដា​ហ្វី​ព្រោះពួកគេ​​​គ្មានទិសដៅ​​នយោបាយ។ ​ក៏​ប៉ុន្តែ​ពួកនេះ​អាច​ធ្វើ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​តូចៗ​​ ដើម្បី​សងសឹក​​ឱ្យការស្លាប់​​មេដឹកនាំ​ខ្លួន។​

ម្យ៉ាង​​វិញ​​ទៀត​​ CNT ពុំ​ទាន់​​កម្ទេច​​ទាំងស្រុង​នូវ​ពួក​យុទ្ធ​ជន​នៃអតីត​មេដឹកនាំ​លីប៊ី​ នៅទីក្រុង SYRTE និង​ក្រុង​​បានីវ៉ាលីដ ទោះបី​ជា​វាយ​​ដណ្តើម​​យក​បានទី​តាំង​ទាំង​២​នេះ​របស់ពួក​ស្និទ្ធ​លោក​កាដា​ ហ្វី​ក៏ដោយ ។

លោកកាដាហ្វី​គឺជាមេដឹកនាំ​ពិភពអារ៉ាប់​ទី៣​​ដែលត្រូវ​ ​ផ្តួលរំលំ​​ដោយចលនា​ប្រឆាំង​រដ្ឋាភិ​បាល​ បន្ទាប់ពី​ប្រធានាធិបតី​​ទុយនីស៊ី​ លោក​ហ្ស៊ីន​បេន​អាលី និងលោក​ហូស្នី​មូបារ៉ាក់ នៃ​ប្រទេស​អេហ្ស៊ីប។ ការ​ស្លាប់​របស់លោក​កាដាហ្វី​អាច​ជំរុញ​​ប្រធានាធិបតី​​យេម៉ែន​​លោក​អាលី​ អាប់ឌុល​​ឡាហ៍ សាឡេហ៍ ឱ្យ​យល់ព្រម​​ទទួល​យក​ដំណោះ​ស្រាយ​នយោបាយ​លើក​ឡើង​​ដោយ​​ក្រុម​ប្រឹក្សា​​ សហប្រតិបត្តិការ​ឈូង​សមុទ្រ​ CCG៕

ដកស្រង់ : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: