Home > ព័ត៌មានអន្តរជាតិ > ព្រឹត្តិការណ៍​​ពិ​ភព​លោក​​សំ​ខាន់​ៗ​​កើត​ឡើង​​​ថ្ងៃ​ទី​២២ ​តុ​លា​

ព្រឹត្តិការណ៍​​ពិ​ភព​លោក​​សំ​ខាន់​ៗ​​កើត​ឡើង​​​ថ្ងៃ​ទី​២២ ​តុ​លា​

*ឆ្នាំ​១៧៣០​
-ដំណើរ​ការ​សាង​សង់​ព្រែក​ជីក​ឈ្មោះ​Ladoga Canalក្នុង​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​បង្ហើយ​​​រួច​រាល់​។
*ឆ្នាំ​១៧៨៤
-ប្រទេស​រុស្ស៊ី​បាន​រក​ឃើញ​ដែនដី​អា​ណា​និគម​មួយ​នៅ​លើ​កោះ​Kodiak Islandរដ្ឋ​អា​ឡា​ស្កា​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​។

*ឆ្នាំ​១៧៩៧
-អ្នក​ប្រាជ្ញា​បារាំង​André-Jacques Garnerinបាន​​លោត​ឆត្រ​យោង​បំ​បែក​ជា​ឯត​ទគ្គកម្ម​ជា​លើក​ដំបូង​ក្នុង​រយៈ​ កម្ពស់​១០០​​ម៉ែត្រ​ពី​លើ​ទី​ក្រុង​ប៉ា​រីស​។
*ឆ្នាំ​១៨៥៩
-ប្រទេស​អេស្ប៉ាញ​ប្រកាស​សង្គ្រាម​ជា​មួយ​ម៉ូ​រ៉ូ​កូ​។
*ឆ្នាំ​១៨៧៥
-​ការ​ភ្ជាប់​បណ្តា​ញ​ទូរ​លេខ​ជា​លើក​ដំបូង​នៅ​ប្រទេស​អា​ហ្សង់​ទីន​។
*ឆ្នាំ​១៨៧៧
-គ្រោះ​មហន្ត​រាយ​អណ្តូង​រ៉ែ​ក្នុង​ស្រុក​Blantyre​​​ប្រទេស​ស្កុតលែន​បាន​សម្លាប់​អស់​កម្ម​ករ​២០៧​នាក់​។
*ឆ្នាំ​១៩៤១
-សមាជិក ​ក្រុម​អ្នក​តស៊ូ​​​នៃ​កង​ជី​វពល​កុម្មុនីស្ត​បារាំង​និង​មនុស្ស​២៩​នាក់​ ផ្សេង​ទៀត​ត្រូវ​បាន​ប្រហារ​ជី​វិត​ដោយ​ទា​ហាន​អា​ល្លឺម៉ង់​នៅ​ក្នុង​អំពើ​ សង​សឹក​ចំពោះ​ការ​ស្លាប់​មន្ត្រី​អា​ល្លឺម៉ង់​ម្នាក់​។
*ឆ្នាំ​១៩៤៣
– ​អំឡុង​ការ​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ កងទ័ព​អា​កាស​អង់​គ្លេស​បាន​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ទី​ប្រជុំ​ជន​ Kasselប្រទេស​អា​ល្លឺម៉ង់​សម្លាប់​អស់​មនុស្ស​១០.០០០នាក់​និង​១៥០.០០០​នាក់​ គ្មាន​ផ្ទះ​សម្បែង​។ ការ​វាយ​ប្រហារ​នា​ពេល​នោះ​មាន​រយៈ​ពេល​១ម៉ោង​កន្លះ។
*ឆ្នាំ​១៩៤៤
-ទី ​ប្រជុំ​ជន​ឈ្មោះ​Aachenបាន​ធ្លាក់​ទៅ​ក្រោម​ការ​ត្រួត​ត្រា​ពី​កងទ័ព​ អាមេរិក​បន្ទាប់​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​អស់​៣សប្តាហ៍​។ Aachenជា​ទី​ប្រជុំជន​របស់​អា​ល្លឺម៉​ង់​ដំបូង​គេ​ហើយ​ដែល​ធ្លាក់​ក្នុង​ កណ្តាប់​ដៃ​ពួក​កង​ទ័ព​សម្ព័ន្ធ​មិត្ត​។
*ឆ្នាំ​១៩៥៣
-ប្រទេស​ឡាវ​ទទួល​បាន​ឯក​រាជ្យ​ពី​ប្រទេស​បារាំង​។
*ឆ្នាំ​១៩៦០
-ប្រទេស​ម៉ាលី​ទទួល​បាន​ឯក​រាជ្យ​ពី​ប្រទេស​បារាំង​។
*ឆ្នាំ​១៩៦៣
-យន្ត ​ហោះ​ដឹក​អ្នក​ដំណើរ​ធុន​BAC-111របស់​ក្រុម​ហ៊ុន​អង់​គ្លេស​British Aircraft Corporation  One-Elevenបាន​ធ្លាក់​នៅ​ក្នុង​ចក្រ​ភព​អង់​គ្លេស​សម្លាប់​អស់​មនុស្ស​នៅ​លើ ​យាន​នោះ​។
*ឆ្នាំ​១៩៦៦
-សហ​ភាព​សូ​វៀត​បាន​បាញ់​បង្ហោះ​យាន​អវកាស​គ្មាន​មនុស្ស​បើក​ឈ្មោះ​ Luna 12។
*ឆ្នាំ​១៩៦៨
-យាន ​អវកាសមាន​មនុស្ស​បើក​របស់​សហរដ្ឋ​អាមេរិក​​ឈ្មោះ​ Apollo 7បាន​ធ្លាក់​នៅ​ក្នុង​មហា​សមុទ្រ​អា​ត្លង់​ទិក​បន្ទាប់​ពី​បាន​វិល​ជុំ​វិញ​ ផែន​ដី​១៦៣​លើក​។
*ឆ្នាំ​១៩៧២
-នៅ​ទី​ក្រុង​សៃ​ហ្គន​ អ្នក​កា​ទូត​​អាមេរិក​លោក​Henry Kissingerបាន​ជួប​ពិភាក្សា​គ្នា​ជា​មួយ​ប្រធា​នាធិបតី​វៀត​ណាម​ខាង​ត្បូង​ លោក​Nguyễn Văn Thiệuលើ​បទ​ឈប់​បាញ់​គ្នា​មួយ​ដែល​ត្រូវ​បាន​យក​មក​ដោះ​ស្រាយ​គ្នា​នៅ​ទី​ ក្រុង​ប៉ា​រីស​រវាង​អាមេរិក​និង​វៀត​ណាម​ខាង​ជើង​។
*ឆ្នាំ​១៩៧៥
-យាន​អវកាស​គ្មាន​មនុស្ស​បើក​បរសហ​ភាព​សូ​វៀត​ឈ្មោះ​ Venera 9បាន​ចុះ​ចត​នៅ​ភព​​សុក្រ។
*ឆ្នាំ​២០០៦
– ​សំណើ​សុំ​ពង្រីក​ព្រែក​ជីក​ប៉ា​ណា​ម៉ា​ត្រូវ​បាន​អនុ​ម័ត​ព្រម​ព្រៀង​ដោយ​ សម្លេង​ឆ្នោត​៧៧.៨​%​នៅ​ក្នុង​ការបោះ​ឆ្នោត​ប្រជា​មតិ​មួយ​រៀប​ចំ​នៅ​ប៉ា​ណា ​ម៉ា​។
*ឆ្នាំ​២០០៧
-កងកុំ​ម៉ង់​ដូ​ខ្លា​តាមីល​២១នាក់​បាន​វាយ​ឆ្មក់​ ចូល​ទី​បញ្ជា​ការ​ទ័ព​អា​កាស​នៅ​Anuradhapura​ប្រទេស​​ស្រី​លង្កា​។ យន្ត​ហោះ​ចម្បាំង​៨​គ្រឿង​ត្រូវ​បាន​បំ​ផ្លាញ​និង​១០​គ្រឿង​ទៀត​រង​ការ​ខូច​ ខាត​។
*ឆ្នាំ​២០០៨
-​ឥណ្ឌា​បាញ់​បង្ហោះ​យាន​អ​វកាស​គ្មាន​មនុស្ស​បើក​លើក​ទី​១​របស់​ខ្លួន​ឈ្មោះ​ Chandrayaan-1។
*ឆ្នាំ​២០០៩​
-ប្រព័ន្ធ ​ប្រ​តិ​បត្តិ​ការ​ម៉ា​ស៊ីន​កុំ​ព្យួរទ័រ​របស់​ក្រុម​ហ៊ុន​មៃ​ក្រូ​សហ្វ​ ឈ្មោះ​ Window 7បាន​ដំណើរ​ការ​លក់​រាយ​របស់​ខ្លួន​នៅ​ទូ​ទាំង​ពិភព​លោក​ ។
*ឆ្នាំ​២០១០​
-ការ​ឆ្លង​រាល​ដាល​ជំ​ងឺ​អា​សន្នរោគ​នៅ​ប្រទេស​ហៃទី​បាន​សម្លាប់អស់​មនុស្ស​យ៉ាង​តិច​១៥០​​នាក់ ៕

ដកស្រង់ : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: