Home > អត្ថបទកំប្លែង > លោក​ក្តៅ​ ខ្ញុំ​អត់​ក្តៅ

លោក​ក្តៅ​ ខ្ញុំ​អត់​ក្តៅ

​បុរស​កសិ​ករ​ម្នាក់​ចិញ្ចឹម​​ក្មេង​កំព្រា​ម្នាក់​​ទុក​ប្រើ​​ជំនួស​ខ្ញុំ​​ កំដរ ។ គាត់​ប្រើ​​ក្មេង​កំព្រា​​នោះ​ទាំង​ថ្ងៃ​ទាំង​យប់ ​ជួន​កាល​​វាយ​ដំ​ ដូច​គោ​​ក្របី ។ ថ្ងៃ​មួយ​បុរស​កសិ​ករ​ត្រឡប់​ពី​ស្រែ​វិញ បាយ​អត់​ទាន់​​ ដាំ ព្រោះ​ក្មេង​កំព្រា​​​ជក់លេង​​ភ្លេច​ដាំ​បាយ ។ ​កំពុងឃ្លាន​ផង គាត់​ ចាប់​ក្មេង​​កំព្រា​វាត់​ខ្វាប់ៗ។ ក្មេង​នោះ​ស្រែក​ឡើង ៖ -ឈឺ​ណាស់! អូយ, ឈឺ​ណាស់! បុរស​កសិ​ករ​ឆ្លើយ​វិញ ៖ -អ្ហែ​ង​ឈឺ​, អញ​​មាន​ឈឺ​ឯ​ណា។ ក្មេង​កំព្រា​ចាំ​ពាក្យ​នេះ​ក្នុង​ចិត្ត ​គិត​ថា ថ្ងៃ​​ណា​មួយ​លេង​វិញ​ម្តង  ។ ​ស្អែក​ឡើង​ពេល​​ត្រឡប់​​មក​ពី​ស្រែ​​វិញ បុរស​កសិ​ករ​ស្រែក​សួរ ៖ -​អ្ហែង​ដាំ​បាយ​ហើយ​នៅ ឬ​រវល់​តែ​លេង​ភ្លេច​ដាំ​បាយ​ដូច​ម្សិល​មិញ​ទៀត? -ថ្ងៃ​នេះ​អត់​ភ្លេច​ទេ ខ្ញុំ​ដាំ​បាយ​រួច​​ហើយ ។ -ល្អ! អីចឹង​ទៅ​ដង​ទឹក​មក​ឱ្យ​អញ​ផឹក​សិន អញ​​ស្រេក​ទឹក​ណាស់ ។ ក្មេង​កំព្រា​នោះ​ម្នី​ម្នា​ទៅ​យក​ទឹក​មួយ​ផ្តិល​ធំ​មក​ជូន តែ​ជា​ទឹក​ក្តៅ​ ​ទើប​តែ​ដាំ​ពុះ​មុន​នេះ​បន្តិច។ ​បុរស​កសិ​ករ​កំពុង​ស្រេក​ទឹក​ខ្លាំង​អត់​ ពិនិត្យ​​មើល​ឱ្យ​ច្បាស់​សិន កញ្ឆក់​​ផ្តិល​ទឹក​​​លើក​ផឹក​ក្អឿក​តែ​ម្តង តែ ​ភ្លាម​នោះ​គាត់​​ខ្ជាក់​ទឹក​ពី​មាត់​វិញ ស្រែក​ដាក់​ក្មេង​កំព្រា ៖ -អ្ហែង​ចង់​ឱ្យ​អញ​រលាក​ស្លាប់​មែន​ទេ? ​ម៉េច​យក​ទឹក​ក្តៅ​ឱ្យ​អញ​ផឹក? ក្មេង​កំព្រា​ប្រើ​សំដី​គាត់​ម្សិល​មិញ​ឆ្លើយ​ទៅ​គាត់​វិញ ៖ -លោក​ក្តៅ​តើ ខ្ញុំ​អត់​​ក្តៅ​ឯណា។ ធ្វើ​ម៉េច​ខ្ញុំ​ដឹង​រលាក ឬ​មិន​រលាក​ ទៅ?
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: